ចាប់កូនស្រីបង្កើត រំលោភ ៣ដង ត្រូវ PM ឃាត់ខ្លួន! ដោយក្តីអាណិតអាសូ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ផ្តល់ថវិកា មួយចំនួន ដល់ក្មួយស្រីរងគ្រោះ!

កំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ២១ និង២០ នាទី នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥  ដោយទទួលពាក្យបណ្ដឹងពីឈ្មោះ ធុច ថាវរ: ភេទប្រុស (ត្រូវជាពូរបស់ជនរងគ្រោះឈ្មោះ ស. ភ ភេទស្រី អាយុ១៤ឆ្នាំ) កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកគងពិសី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ យង់ ថន ភេទប្រុស អាយុ ៣៨ឆ្នាំ (ត្រូវជាឪពុកបង្កើតជនរងគ្រោះ ) ស្ថិតនៅភូមិ សាយ៉ាវ ឃុំ ព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ ករណី រំ.លោ.ភ.សេ.ពស.ន្ថវៈ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញបញ្ជូនមក បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បី បន្តនីតិវិធី ។

ជាទឹកចិត្តភ្ជាប់ជាមួយសេចក្តីអាណិតអាសូរ ជាខ្លាំងដល់ក្មេងស្រីជនរងគ្រោះ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឧបត្ថម្ភថវិការផ្ទាល់ខ្លួន ចំនួន ១.០០០.០០០ រៀល ដល់ក្មួយស្រីជាជនរងគ្រោះផងដែរ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close