លោកវរសេនីយ៍ឯក ភូ ឌីសាឌីន បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថនាំយកថវិកាប្រគល់ជូនគ្រួសារសព លោក អនុសេនីយ៍ទោ ហ៊ីង ធី
កំពង់ស្ពឺ ៖ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៨និង៣០នាទីព្រឹក លោកវរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថ បាននាំយកថវិកាដែលជាមូលនិធិរបស់គ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន ៧,៨៧៥,០០០រៀល និងថវិកា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ចំនួន ១,០០០,០០០រៀល ទៅប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ទោ ហ៊ីង ធី ភេទប្រុស អាយុ ៥៦ឆ្នាំ ដែលទទួលមរណៈភាព កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅភូមិត្រោះសាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។