ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ទ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនិងថ្ងៃទី២៧ ខែ មករា ឆ្នាំ ២០២៥នេះ ឯកឧត្តម សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អមដំណើរដោយ លោក សេងគន្ធ អភិបាល នៃគណអភិបាលខណ្ឌមានជ័យ លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី២ បានចុះសួរសុខទុក្ខនាំ យកអំណោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដើម្បីយកមកជូន ដល់បងប្អូន ប្រជាពលរដ្ឋ ដែលបានរងគ្រោះ អគ្គីភ័យចំនួន ៧គ្រួសារបានឆេះ អស់តូបទំហំ ៣m គុណ ៤m ស្នាក់នៅ (រេីសអេតចាយ) កាលពីយប់ថ្ងៃ២៧ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅក្រុម១៧ ភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
ដោយក្នុងមួយ គ្រួសារទទួលបានរួមមាន៖
-អង្ករ ២៥គក
-មី១កេស
-ទឹកត្រី ១យួរ
-ត្រីខ ១យួរ
-ទឹកសុទ្ធ ១កេស
-ទឹកក្រូចអាយ ១កេស
-តង់ចំនួន១
-ថវិកា ២០ម៉ឺនរៀល ។





