ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររ វាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ លោក Mohammed Al Qassim Country Manager របស់ក្រុមហ៊ុន Emirates Airline
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោក Mohammed Al QassimCountry Manager របស់ក្រុមហ៊ុន Emirates Airline និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្នើសុំកិច្ចពិភាក្សាទៅលើការពិនិត្យលទ្ធភាពចុះ MOU រវាងក្រុមហ៊ុន Emirates Airline និងក្រសួងទេសចរណ៍ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ព្រមទាំងជម្រាបជូនអំពីតួនាទីរបស់ក្រុមហ៊ុន Emirates Airline នៅក្នុងកម្ពុជាផងដែរ។
ជាលទ្ធផលនៃកិច្ចជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានឯកភាពក្នុងការចុះ MOU និងតែងតាំង Focal person រវាងភាគីទាំងពីរ ដើម្បីពិភាក្សាលម្អិត និងស្នើសុំបង្កើនជើងហោះហើរត្រង់បន្ថែមទៀតក្រៅពីភ្នំពេញ មានសៀមរាប និងព្រះសីហនុ តួយ៉ាងស្នើសុំផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជានៅបណ្តាញផ្សព្វផ្សាយរបស់ក្រុមហ៊ុនEmirates Airline ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការលើកម្ពស់ទេសចរណ៍មូស្លីម។
Courtesy Call and Work Discussion Between His Excellency Minister HUOT Hak and Mr. Mohammed Al Qassim, Country Manager of Emirates Airline
On the morning of January 27, 2025, at the Ministry of Tourism headquarters, His Excellency HUOT Hak, Minister of Tourism, welcomed Mr. Mohammed Al Qassim, Country Manager of Emirates Airline, along with his team for a courtesy call and work discussion on potential collaboration, including exploring the feasibility of signing a Memorandum of Understanding (MOU) between Emirates Airline and the Ministry of Tourism. The discussions also focused on strengthening cooperation in the tourism sector and highlighting Emirates Airline’s role in Cambodia.
As a result of this significant meeting, His Excellency the Minister agreed to the signing of an MOU and appointed focal persons from both parties to discuss the details further. Additionally, a request was made to increase direct flight routes beyond Phnom Penh to include Siem Reap and Preah Sihanouk. The discussions also included a request to promote Cambodia’s tourism potential through Emirates Airline’s media channels, with a particular emphasis on collaboration to enhance Muslim tourism.