គណនីហ្វេសប៊ុក Poipet Town BMC បង្ហោះថា មានករណីប្លន់កន្លែង វេរលុយនៅដីថ្មី! សមត្ថកិច្ច បំភ្លឺហើយ!

ខេត្តបន្ទាយមានជ័យ៖ ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ  សូមជម្រាបជូន ដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថាៈ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៥ មានអាខោនហ្វេសបុក Poipet Town BMC បានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក មានខ្លឹម សារថា “កន្លែងដូរលុយធារិនដីថ្មី ចោរប្លន់អត់មានអ្នកជួយយប់មិញ” ។

បន្ទាប់ពីទទួលព័ត៌មានបាន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយ មានជ័យ បានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទៅដល់កន្លែងហាងប្តូរប្រាក់ឈ្មោះ៖ សុធារិន ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានជួបម្ចាស់ហាងផ្ទាល់ គឺពុំមានករណីចោរប្លន់ ដូចអា ខោនហ្វេសបុក Poipet Town BMC បានបង្ហោះផ្សាយនោះទេ ។

អាស្រ័យហេតុនេះ៖ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទទួលជ្រាប ជាព័ត៌មាន និងស្នើដល់ម្ចាស់អាខោនហ្វេសបុក Poipet Town BMC ធ្វើការលុបចេញ និងកែតម្រូវឡើងវិញ បើមិន ដូច្នេះកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនឹងធ្វើការស្រាវជ្រាវនិងកសាងសំណុំរឿងចាត់ការតាម នីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង
Open

Close