អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើង០៩នាក់ បញ្ជូនទៅតុលាការនិងកោសក់ហាត់កីឡា ព្រមទាំងដកហូតម៉ូតូរក្សាទុក ០៣ខែ!
ភ្នំពេញា៖ ក្មេងទំនើង ០៩នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបជាបន្តបន្ទាប់ ព្រមទាំងបានអនុវត្តវិធានការច្បាប់បញ្ជូនទៅតុលាការលើក្រុមដែលមានបទល្មើស និងអនុវត្តវិធានការរដ្ឋបាលចំពោះក្រុមមិនមានបទល្មើស ប្រកបដោយភាពម៉ឹងម៉ាត់បំផុត ក្នុងនោះរួមមាន៖ ឈ្មោះ វង់ ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ, ឈ្មោះ ខន រិទ្ធិ ភេទប្រុស អាយុ១៨ឆ្នាំ, ឈ្មោៈ វង្ស ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ, ឈ្មោះ អេង កុសល ភេទប្រុស អាយុ២០ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យចុះអន្តរាគមន៍ឃាត់ខ្លួនកាលពីយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ខណៈក្រុមនេះ ចេញពីក្លឹបកំសាន្តមួយកន្លែង ស្ថិតនៅផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ហើយទាស់ពាក្យសម្តីដាក់គ្នាកើតជាអំពើហិង្សា និងត្រូវបានបញ្ជូនទៅតុលាការក្នុងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ រីឯឈ្មោះ ឈ្មោះ និត វឌ្ឍនា ភេទប្រុស អាយុ១៤ ឆ្នាំ មុខរបរ សិស្សវិទ្យាល័យទួលអំពិល ថ្នាក់ទី៨B1 ឈ្មោះ ម៉ៅ ដារ៉ូ ភេទប្រុស អាយុ១៥ ឆ្នាំ មុខរបរ សិស្សវិទ្យាល័យទួលអំពិល ថ្នាក់ទី៨B1 ឈ្មោះ ប៉ូច សុវណ្ណចិត្ត្រា ភេទប្រុស អាយុ១៥ ឆ្នាំ មុខរបរ សិស្សវិទ្យាល័យទួលអំពិល ថ្នាក់ទី៨B1 ឈ្មោះ ណំ សុវណ្ណឧត្តម ភេទប្រុស អាយុ១៥ ឆ្នាំ មុខរបរ សិស្សវិទ្យាល័យទួលអំពិល ថ្នាក់ទី៨B1 ឈ្មោះ បុល ពេញបូណ៍មី ភេទប្រុស អាយុ១៣ ឆ្នាំ មុខរបរ សិស្សវិទ្យាល័យទួលអំពិល ថ្នាក់ទី៧D1 ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដង្កោ ធ្វើការបង្រ្កាបក្នុងយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ខណៈពួកគេកំពុងបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអាណាធិបតេយ្យ និងត្រូវបានដាក់វិន័យរដ្ឋបាល ដោយកោសក់ហាត់កីឡា លើកម៉ូតូដើរក្នងទីបញ្ជាការដោយស្រែកថា “ខ្ញុំក្មេងទំនើងបង្ហោះម៉ូតូ កុំយកតម្រាប់តាមខ្ញុំ ពីពេលនេះទៅ ខ្ញុំឈប់បង្ហោះម៉ូតូហើយ” ព្រមទាំងដកហូតម៉ូតូ០៤គ្រឿង រក្សាទុក ០៣ខែ ផងដែរ។
សូមរម្លឹកផងដែរថា កន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ពាក់ព័ន្ធនឹងក្មេងទំនើង ដោយត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយឡែកចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕