Live ហ្វេសប៊ុក សម្ភាសន៍ ស្រ្តីម្នាក់ ចោទប្រកាន់មកលើមន្រ្តីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក ទាមទារប្រាក់ចំនួន ២០០០ (ពីរពាន់) ដុល្លារ ជាថ្នូរនឹងការដោះលែងប្ដីរបស់ខ្លួន…បំភ្លឺ…!
ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមជម្រាបជូនសាធារណជនជ្រាបពីលទ្ធផលនៃការចាត់ក្រុមការងារចុះធ្វើការស្រាវជ្រាវ ពាក់ព័ន្ធការចុះផ្សាយរបស់គណនីហ្វេសប៊ុកមានផេកឈ្មោះ “ PR News “ បាន (Live) ហ្វេសប៊ុកសម្ភាសទៅលើស្រ្តីម្នាក់ ដោយចោទប្រកាន់មកលើមន្រ្តីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក ទាមទារប្រាក់ចំនួន ២០០០ (ពីរពាន់) ដុល្លារ ជាថ្នូរនឹងការដោះលែងប្ដីរបស់ខ្លួន ។