អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារជំនាញចុះពិនិត្យ និងស្វែងរកដំណោះស្រាយជូនប្រជាកសិករ ដែលកំពុងខ្វះខាតទឹក ក្នុងការបង្កបង្កើនផលស្រូវ នៅភូមិមួយចំនួន ក្នុងភូមិសាស្ត្រស្រុក ចំនួន៣

ខេត្តកំពង់ធំ៖ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្ដម នួន ផារ័ត្ន អភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យ និងស្វែងរកដំណោះស្រាយជូនប្រជាកសិករ ដែលកំពុងខ្វះខាតទឹក ក្នុងការបង្កបង្កើនផលស្រូវ នៅភូមិមួយចំនួន ក្នុងភូមិសាស្ត្រស្រុក ៣ រួមមាន៖ ស្រុកកំពង់ស្វាយ, ស្រុកស្ទោង និងស្រុកប្រាសាទបល្ល័ង្គ។

ជាមួយនឹងការចុះត្រួតពិនិត្យ ឯកឧត្ដម នួន ផារ័ត្ន បានចេញជាគោលការណ៍ជូនដល់អភិបាលស្រុកទាំងបីមាន៖ ជាចម្បងគឺត្រូវគិតពីប្រជាពលរដ្ឋបរិភោគដាំស្លជាមុនសិន, យកទៅស្រោចស្របដំណាំរួមផ្សំ នៅក្បែរផ្ទះ សម្រាប់ហូបចុក, សង្គ្រោះស្រូវដែលរងការខ្វះទឹក, សង្គ្រោះស្រូវដែលនៅជិតសិនទើបសង្គ្រោះស្រូវនៅឆ្ងាយ មិនអនុញ្ញាតឱ្យបងប្អូនសាបព្រោះថ្មីឡើយ។

ជាមួយគ្នានេះដែរលោក បានឱ្យមន្ទីរធនធានទឹក និងឧតុនិយម និងមន្ទីរកសិកម្មរុក្ខប្រមាញ់ និងនេសាទ ត្រូវស្រង់ទិន្នន័យស្ថិតិឱ្យបានច្បាស់លាស់ ។

ឯកឧត្ដមបានជុំរុញន្ថែមដល់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក ត្រូវតាមដាននិងយកចិត្តទុកដាក់ខ្ពស់ថែមទៀតដល់ប្រជាកសិករ និងស្រែស្រូវដែលកំពុងរងផលប៉ះពាល់ខ្វះទឹកនេះដើម្បីជួយពួកគាត់សង្គ្រោះស្រែស្រូវ ឱ្យបានទាន់ពេលវេលាថែមទៀត។

អត្ថបទដែលជាប់ទាក់ទង
Open

Close