លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលថវិកា បរិច្ចាគចំនួន ១លាន ដុល្លារអាម៉េរិក ពីក្រុមហ៊ុន ជីប ម៉ុង
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ផេក មូលនិធិគន្ធបុប្ផាកម្ពុជា បញ្ជាក់ថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគចំនួន ១ លានដុល្លារអាម៉េរិក ពីក្រុមហ៊ុន ជីប ម៉ុង ដើម្បីរួមចំណែកទ្រទ្រង់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាគន្ធបុប្ផា ក្នុងការផ្តល់សេវាពិនិត្យ និងការព្យាបាលទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។