ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក HAE-GUK HWANG នាយកប្រតិបត្តិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់អង្គការទេសចរណ៍សហប្រជាជាតិ ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ នាល្ងាចទី១៨ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអនុញ្ញាតជូនលោក HAE-GUK HWANG នាយកប្រតិបត្តិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់អង្គការទេសចរណ៍សហប្រជាជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយផ្តោតសំខាន់ការពិភាក្សាលើ៖ ការចូលរួមរបស់អង្គការទេសចរណ៍សហប្រជាជាតិក្នុងការជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ចែករំលែកព័ត៌មាន និងទិន្នន័យទេសចរណ៍ គាំទ្រ និងសហការក្នុងការរៀបចំព្រឹត្តិការណ៍របស់អង្គការទេសចរណ៍សហប្រជាជាតិក្នុងប្រទេសកម្ពុជា ជួយដល់កម្ពុជាក្នុងការរៀបចំ “ភូមិទេសចរណ៍គំរូ”  និងសហការគ្នាក្នុងការរៀបចំសិក្ខាសាលា និងកម្មវិធីបណ្តុះបណ្តាលនានា ក្នុងឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់។

His Excellency Huot Hak, Minister of Tourism, granted permission for Mr. HAE-GUK HWANG, Executive Director for Asia and the Pacific of the United Nations Tourism (UN Tourism) to pay a courtesy call

On the evening of January 18, 2025 in Johor, Malaysia, His Excellency Huot Hak, Minister of Tourism, granted permission for Mr. HAE-GUK HWANG, Executive Director for Asia and the Pacific of the United Nations Tourism, to pay a courtesy call and discuss works focusing on the contribution of UN Tourism in promoting Cambodia’s tourism destinations, sharing tourism information and data and requesting UN Tourism to support and cooperate in organizing UN Tourism’s events in Cambodia, assist Cambodia in developing the “Best Tourism Village” principle and collaborating in organizing workshops and training programs in 2025 and onwards.

អត្ថបទដែលជាប់ទាក់ទង
Open

Close