ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម SHI ZHONGJUN អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ចូលជួបសម្តែងការគួរសម 

ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ៖ នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអនុញ្ញាតជូន ឯកឧត្តម KIM JAE-SHIN អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (AKC) ផ្តោតលើ៖ ការជំរុញវិនិយោគិនកូរ៉េមកវិនិយោគលើវិស័យទេសចរណ៍កម្ពុជា ការផ្សព្វផ្សាយទេសចរណ៍កម្ពុជាតាមបណ្ដាញផ្សព្វផ្សាយកូរ៉េ បង្កើនជើងហោះហើរត្រង់ពីកូរ៉េមកកម្ពុជា បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ ពង្រឹងសមត្ថភាពមគ្គុទ្ទេសក៍ និងប្រតិបត្តិករទេសចរណ៍ ព្រមទាំងការផ្លាស់ប្តូរដំណើរទស្សនកិច្ចសិក្សាស្វែងយល់ (FAM Trip)។

His Excellency Huot Hak, Minister of Tourism, granted permission for His Excellency KIM JAE-SHIN, Secretary-General of the ASEAN-Korea Center, to pay a courtesy call

Johor, Malaysia: on the evening of January 19, 2025, His Excellency Huot Hak, Minister of Tourism, granted permission for His Excellency KIM JAE-SHIN, Secretary-General of the ASEAN-Korea Center to pay a courtesy call and discuss on cooperation between the Ministry of Tourism of Cambodia and the ASEAN-Korea Center (AKC) focusing on encouraging Korean investors to invest on Cambodia’s tourism, promoting Cambodia’s tourism through the Republic of Korea’s media network, increasing direct flights from the Republic of Korea to Cambodia, training human resources in tourism, strengthening the capacity of tour guides and operators, and exchanging familiarization trips  (FAM Trips).

អត្ថបទដែលជាប់ទាក់ទង
Open

Close