ជំនួប រវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី LIZ ORTIGUERA នាយកគ្រប់គ្រងតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរពិភពលោក (WTTC)

នៅទីក្រុង៖ នាល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅទីក្រុង Johor ប្រទេសម៉ាឡេស៊ី, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តអនុញ្ញាតជូន លោកស្រី LIZ ORTIGUERA នាយកគ្រប់គ្រងតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរពិភពលោក (WTTC) ពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។ ជំនួបពិភាក្សាបានផ្លាស់ប្តូរយោបល់លើការផ្សព្វផ្សាយទេសចរណ៍កម្ពុជា តាមរយៈក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរពិភពលោក និងការចែករំលែកព័ត៌មានអំពីនិន្នាការនៃការធ្វើដំណើររបស់ទេសចរ និងគោលដៅសំខាន់ៗ។

Meeting between His Excellency Huot Hak, Minister of Tourism, and Ms. LIZ ORTIGUERA, Managing Director for Asia Pacific of the World Travel and Tourism Council (WTTC)

On the evening of January 19, 2025 in Johor, Malaysia, His Excellency Huot Hak, Minister of Tourism, granted permission to Ms. LIZ ORTIGUERA, Managing Director for Asia Pacific of the World Travel and Tourism Council (WTTC) to pay a courtesy call and discuss tourism cooperation. The meeting exchanged views on the promotion of Cambodia’s tourism through WTTC and the sharing on travel trend of tourists and major destinations.

អត្ថបទដែលជាប់ទាក់ទង
Open

Close