បា.ញ់ សម្លា.ប់ មនុស្សក្នុងក្រុងបាត់ដំបង កាលពីឆ្នាំ២០២២ ប៉ូលិស ទើបចាប់បាន ឯក្រុងប៉ោយប៉ែត

ខេត្តបាត់ដំបង៖ សមត្ថកិច្ច បញ្ជាក់ថានៅថ្ងៃទី២១ ខែ មករា ឆ្នាំ២០២៥ វេលាម៉ោង ១៤និង​៤៧ នាទីនៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យអនុវត្តតាមបទ​បញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុន​ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលទៅ លើនីតិវិធី ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអម​សា លាដំបូងខេត្តបាត់ដំបង ផងនោះ លោកវរសេនី​យ៍ឯក ឈឿង គឹម សុង ស្នងការរងផែនការងារនគរ បាលព្រហ្មទណ្ឌ លោក ឧត្តមសេនីយ៍ត្រី នូ ជីវន្ត័ ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយ មានជ័យ ដោយមានកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ដែលដឹកនាំដោយ​ លោក វរសេនីយ៍ទោ វ៉ាន់ តារ៉ា នាយរងការិ​យាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុ ងប៉ោយប៉ែត ដែលដឹកនាំដោយលោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋជាអធិការ បានចុះប្រតិបត្តិការ អនុវត្តដីកាបង្គាប់ឱ្យចាប់​ខ្លួន របស់ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់​ដំបង ដែលបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទឈ្មោះ គន្ធា វីធួន ភេទប្រុស អាយុ ២៥ ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ ដាក់ពន្ធនាគារអស់មួយជីវិត ពី បទឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅចំណុចក្រុម ទី១២ ភូមិព្រែកមហា ទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០២២ ។

សូមជម្រាបជូនថាកាលពីវេលា ម៉ោង៤និង០០នាទី​ទៀបភ្លឺយប់ថ្ងៃទី ៧ខែធ្នូឆ្នាំ២០២២ឈានចូលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចសួន ច្បារមាត់ស្ទឹងសង្កែ ត្រើយខាងលិចទល់មុខធនាគារ FTB ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបងមានជនស ង្ស័យមួយក្រុម បានបើក រថយន្តមកដល់ចំណុចខាងលើ រួចបានយកកាំភ្លើងខ្លីបាញ់ ទៅលើយុវជនមួយក្រុម ដែលកំពុងអង្គុយ​លេងជួបជុំគ្នា បណ្តាលឱ្យរងរបួសធ្ងន់ស្រាលចំនួ​ន៣នាក់ ហេីយជនសង្ស័យ បាននាំគ្នាជិះរថយន្ត គេចខ្លួនបាត់​ ដែលក្នុងហេតុការណ៍នោះជនរងគ្រោះ១នាក់ ក្នុងចំណោម ​៣​នាក់ បានស្លាប់បាត់​បង់ជីវិតពេ​ល​ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហេីយចាប់ពីពេលកេីតហេតុ​សមត្ថកិច្ច បានធ្វេីការ​ស្រាវជ្រាវ​ស៊េី​បអង្កេត និងឃាត់ខ្លួនមុខស​ញ្ញា​ជា​បន្ត​ បន្ទាប់និងបញ្ជូនទៅតុលាការ ដេីម្បីអនុវត្តទោសតាមផ្លូវច្បាប់។

បច្ចុប្បន្នជនជាប់ចោទខាងលេី​ កម្លាំងការិយាល័យជំនាញកំពុងធ្វើការបន្តតាមនីតិវិធី៕

(រូបភាពការិ/ស្រាល)

អត្ថបទដែលជាប់ទាក់ទង
Open

Close