ប្រជាពលរដ្ឋ ៦គ្រួសារ កំពុងរស់នៅ លើដីចំណតរថយន្ត មុខផ្សារលើ អាជ្ញាធរ ទុកពេល ១ខែ រុះរើចេញអោយអស់!

រដ្ឋបាលខេត្តព្រះសីហនុ ចេញលិខិតចំហរជូន ប្រជាពលរដ្ឋទាំង ៦គ្រួសារ ដែលកំពុងរស់នៅអាស្រ័យផល លើទីតាំងដីសាធារណៈរបស់រដ្ឋ (ដីចំណតរថយន្តមុខផ្សារលើ) ដើម្បីរៀបចំអភិវឌ្ឍទីតាំងដីនេះ ទៅជាចំណតរថយន្តឆ្លាតវៃ សម្រាប់បម្រើជាប្រយោជន៍សាធារណៈ។

រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា ប្រជាពលរដ្ឋ ដែលកំពុងរស់នៅលើទីតាំង ចំណតរថយន្តមុខផ្សារលើ មានឈ្មោះ លោកស្រី កោ សុផានី, លោក សុខ សាវឿន, លោក សុខ សុភាព, លោក សូ វុត្ថា លោក ជួន ជន និងលោកស្រី តាន់ សុភី ជា។

អត្ថបទដែលជាប់ទាក់ទង
Open

Close