ជំនួបពិភាក្សាការងារ រវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកជំទាវ MA. ESPERANZA CHRISTINA GARCIA FRASCO រដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីន
ទីក្រុងចូហូ៖ នាល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោកជំទាវ MA. ESPERANZA CHRISTINA GARCIA FRASCO រដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីន ដើម្បីពិភិក្សាលើការជំរុញកិច្ចសហប្រតិបត្តិការ ទេសចរណ៍រវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានពិនិត្យលើកម្មវិធីអនុវត្តអនុស្សរណៈយោគយល់គ្នា ដើម្បីពន្លឿនការចុះហត្ថលេខាកម្មវិធីអនុវត្តអនុស្សរណៈយោគយល់គ្នានេះក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ភាគីទាំងពីរក៏បានឯកភាពជំរុញរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍រួម ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ហ្វីលីពីនក្នុងពេលដ៏ខ្លីខាងមុខ និងជំរុញការតភ្ជាបឮជើងហោះហើរត្រង់បន្ថែមទៀតរវាងគោលដៅទេសចរណ៍សំខាន់ៗនៃប្រទេសទាំងពីរ។
Meeting between His Excellency Hout Hak, Minister of Tourism, and Her Excellency MA. ESPERANZA CHRISTINA GARCIA FRASCO, Minister of Tourism of the Philippines
On the evening of January 20, 2025 in Johor, Malaysia, His Excellency Hout Hak, Minister of Tourism met with Her Excellency MA. ESPERANZA CHRISTINA GARCIA FRASCO, Minister of Tourism of the Philippines to discuss on promoting tourism cooperation of the two countries.
Both sides reviewed the Implementing Program of the MoU on Tourism Cooperation to accelerate the signing of this Implementing Program shortly. Both sides also agreed to encourage the organization of the Cambodia-Philippines Joint Working Group Meeting on Tourism Cooperation soon and promote more direct flights to major tourism destinations of the two countries.