ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកឥណ្ឌា លើកទី១២ (The 12th M-ATM Plus India)
ប្រទេសម៉ាឡេស៊ី៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌាលើកទី១២ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអាស៊ាន ទីម័រខាងកើត និងឥណ្ឌា។
ក្រោមភាពជាសហប្រធានរបស់ម៉ាឡេស៊ី និងឥណ្ឌា កិច្ចប្រជុំលើកនេះមានគោលបំណងសំខាន់ផ្តោតលើការតាមដាន និងពិគ្រោះយោបល់លើការអនុវត្តផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍អាស៊ាន និងឥណ្ឌា២០២៣-២០២៧ ពិនិត្យវាយតម្លៃលទ្ធផលនៃការអនុវត្តសកម្មភាពរួមកន្លងមករវាងអាស៊ាន និងឥណ្ឌា ព្រមទាំងការដាក់ចុះនូវទិសដៅអនុវត្តបន្តសម្រាប់វិស័យទេសចរណ៍អាស៊ាន និងឥណ្ឌាផងដែរ។
His Excellency Huot Hak, Minister of Tourism led the delegation from the Ministry of Tourism to attend the 12th Meeting of ASEAN India – Tourism Ministers on19 January 2025 in Johor, Malaysia. The meeting was participated by ASEAN, Timor-Leste, and India tourism ministers.
Under the co-chairmanship of Malaysia and India, the meeting aimed at reviewing and consulting the implementation of the Joint Action Plan on ASEAN and India Tourism Cooperation 2023-2027, evaluating the outcomes of the joint activities implemented by ASEAN and India, and setting out the future direction for ASEAN and India tourism.