អភិបាលក្រុងភ្នំពេញ ​ធ្វើតាមសន្យា ចុះទៅជួប ក្មួយ​ប្រុស ពិការដៃ​ទាំងសងខាង​

ភ្នំពេញ៖ ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ សម្ដេច​មហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទ​មុន្នី​ ហ៊ុន​ម៉ាណែត​ នា​ព្រឹក​ថ្ងៃ​សៅរ៍​ ០៥រោច​ ខែបុស្ស​ ឆ្នាំរោង​ ឆស័ក​ ព.ស.២៥៦៨​ ត្រូវ​នឹង​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០២៥នេះ​ ឯកឧត្តម ឃួង ស្រេង អភិបាលក្រុងភ្នំពេញ ​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ប្រគល់​ផ្ទះ​មួយ​ល្វែង ក្នុង​ភូមិ​អណ្ដូង​ សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែកព្នៅ​ និង​ថវិកា​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងលោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទ​មុន្នី​ ហ៊ុន​ម៉ាណែត​ ថវិកា​ចំនួន​ ៣លាន​រៀល​ ជូន​ដល់​ក្មួយ​ប្រុសពិការដៃ​ទាំងសងខាង​ ប៉ុន្តែ​មាន​ទេពកោសល្យ​ប្រេីជេីង​គូរគំនូរ​បាន​ ព្រមទាំង​ជួយ​សម្រួល​ផ្ដល់ទីតាំងជូន​ក្មួយសម្រាប់​ប្រកបរបប​គូរគំនូរ​ ដេីម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close