កិច្ចប្រជុំដើម្បីត្រៀមសហការ ចុះធ្វើបច្ចុប្បន្នភាព មូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ

ភ្នំពេញ៖ នាល្ងាចថ្ងៃសុក្រ ទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ នៅសាលប្រជុំរដ្ឋបាល ខណ្ឌប្ញស្សីកែវ បាន កិច្ចប្រជុំដើម្បីត្រៀមសហការចុះធ្វើបច្ចុប្បន្នភាពមូលដ្ឋានអាជីវកម្មទេសចរណ៍ស្ថិតក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ក្រោម អធិបតីភាព ឯកឧត្តម ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ និង លោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ ព្រមទាំងមានវត្តមានចូលរួមពីសំណាក់ តំណាងលោកអធិការនគរបាលខណ្ឌ តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ អភិបាលរងខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ លោកប្រធានការិយាល័យពាក់ព័ន្ធចំនួន៣ លោកចៅសង្កាត់ទាំង៧ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ដ្រី សរុបចំនួន២៩នាក់ ។

ជាកិច្ចស្វាគមន៍ លោក ជិន ប៊ុនធឿន សម្តែងក្តីសោមនស្សរីករាយក្រៃលែង ដែលមន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌប្ញស្សីកែវ នឹងមានកិច្ចសហការចុះធ្វើបច្ចុប្បន្នភាពមូលដ្ឋានអាជីវកម្មទេសចរណ៍ នាពេលខាងមុខ ។ ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ លើកឡើងថា ការចុះធ្វើបច្ចុប្បន្នភាពមូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ពិតជាមានសារៈសំខាន់ក្នុងការដឹងចំនួន និងកំណត់គោលដៅទាក់ទាញជាក់លាក់លើវិស័យទេសចរណ៍របស់ខណ្ឌ ជាពិសេស ងាយស្រួលគ្រប់គ្រងរៀបចំតាំងអាជីវកម្មសម្រាប់ភ្ញៀវទេសចរណ៍ ។

នាឱកាសនោះ ឯកឧត្តម ម៉ម វាសនា បានផ្តល់គោលគំនិតសំខាន់ៗដើម្បីឲ្យខណ្ឌប្ញស្សីកែវ មានមូលដ្ឋានអាជីវកម្មទេសចរណ៍ដ៏ទាក់ទាញដូចបណ្តាលខណ្ឌដទៃ ។ ឯកឧត្តម ក៏បានស្នើឲ្យមន្ត្រីរបស់មន្ទីរ រដ្ឋបាលខណ្ឌ និងសង្កាត់ ត្រូវសហការគ្នាចុះឲ្យដល់ទីតាំងអាវជីវកម្មទេសចរណ៍ផ្ទាល់ទើបយើងអាចកំណត់គោលដៅ និងរៀបចំផែនការសម្រាប់ភ្ញៀវទេសចរណ៍ ពិតប្រាកដបាន ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close