ស្នងការខេត្តកំពត ៖ ថ្ងៃនេះ! បញ្ជូនក្រុមក្មេងទំនើង នៅស្រុកជុំគីរី ទៅឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារ ខេត្តកំពត
ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត បញ្ជាក់ថា នៅថ្ងៃទី១៧ មករា ឆ្នាំ២០២៥ សមត្ថកិច្ច បានបញ្ជូនក្រុមក្មេងទំនើង នៅស្រុកជុំគីរី ទៅឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារ ខេត្តកំពត រង់ចាំការកាត់ទោសនៅពេលក្រោយ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ក្រើនរំលឹកដល់ក្មួយៗ ផ្សេងៗ ទៀតឃើញហើយ ពិចារណា ដោយខ្លួនឯង មានសិទ្ធសេរីភាពដើរហើយដោយសេរី សូមកុំបំផ្លាញអនាគតខ្លួនឯង និងធ្វើអោយក្រុមគ្រួសារមានវិប្បដិសារី បើមិនទាន់បានសងគុណឪពុកម្តាយទេ សូមកុំធ្វើអោយពួកគាត់ទឹកភ្នែកដោយសារយើង ។
លោកស្នងការ បញ្ជាក់បន្ថែមថា ក្មួយៗ ស្អប់ ពូក៏ស្អប់ចុះ តែពូធ្វើនេះដើម្បីអោយក្មួយមានអនាគតល្អ កុំចង់តាំងខ្លួនធ្វើអ្នកលេងអី គ្មានកំណើតទេក្មួយ អោយតែនៅកំពតក្មួយនៅកន្លៀតណាក៏ពូទៅយកមកអោយទាល់តែបាន ។ បងប្អូន ជួយស៊ែរអោយបានច្រើនផងដើម្បីអោយពួកគាត់បានឃើញ។