លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៖ ថ្លៃស្រូវ អូ អឹម នៅតាមរោងម៉ាស៊ីនក្នុងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ កើនឡើង៣លេខ (៣០៛)

ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ថាថ្លៃស្រូវ អូអឹម នៅតាមរោងម៉ាស៊ីនក្នុងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ កើនឡើង៣លេខ (៣០៛) ក្នុងថ្ងៃនេះ បើធៀបទៅនឹងថ្លៃក្នុងថ្ងៃម្សិលមិញ ស្របពេលដែលការនាំចេញស្រូវក៏បានហក់ឡើងវិញ៣ថ្ងៃជាប់ៗគ្នា គួរឱ្យកត់សម្គាល់ រហូតដល់កម្រិតខ្ពស់បំផុតក្នុងខែមករា ឆ្នាំ២០២៥។
នៅមិនទាន់ច្បាស់ថាមកពីមូលហេតុអ្វីនៅឡើយ អាចថាមកពីការសម្រុកទិញពីឈ្មួញកណ្តាលក្នុងតម្លៃថោកក៏ថាបាន ឬក៏មកពីកត្តាផ្សេងៗទៀត ប៉ុន្តែទីផ្សារកសិផលគឺដូច្នេះហើយ ចួនឡើងភ្លាមៗ ហើយក៏ចុះវិញភ្លាមៗ ភាគច្រើនអាស្រ័យទៅតាមតុល្យភាពនៃការផ្គត់ផ្គង់និងតម្រូវការ ដែលគេពិបាកស្មានដឹងទុកជាមុន។ តែទោះជាយ៉ាងណា នេះគឺជាសញ្ញាល្អមួយសម្រាប់បងប្អូនកសិករដែលត្រៀមប្រមូលផលស្រូវអូអឹមដែរ។
ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ តម្លៃស្រូវអូអឹម (ដឹកដល់រោងម៉ាសុីន) នៅតាមរោងម៉ាស៊ីន ក្នុងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ៖
– រោងម៉ាស៊ីន ឈុន ធំ ៨៦០៛-៨៧០៛/គ.ក
– រោងម៉ាស៊ីន រស់ ណេង ៨៦០៛/គ.ក
– រោងម៉ាស៊ីន ឈិត ប៊ុនថន ៨៧០៛/គ.ក
– រោងម៉ាស៊ីន វិញ ជាង ៨៣០៛-៨៤០៛/គ.ក
– រោងម៉ាស៊ីន កិនស្រូវ ថន ជា ៨៤០៛-៨៦០៛/គ.ក
* ថ្លៃស្រូវអូអឹមជាមធ្យមនៅទីវាល៖ ៨២០៛
អត្ថបទដែលជាប់ទាក់ទង
Open

Close