នៅសល់ពេលតែ៤ថ្ងៃទៀត សម្តេចធិបតី អញ្ជើញក្នុងពិធីជួបសំណេះសំណាល ជាមួយបងប្អូនគ្រួសារអតីតយុទ្ធជនទាំង៦២៨គ្រួសារ និងសម្ពោធសមិទ្ធផលនានា នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង!

ខេត្តពោធិ៍សាត់៖ នៅសល់ពេលតែ៤ថ្ងៃទៀតទេ ពោលគឺនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ឆាប់ៗ ខាងមុខ វត្តមានដ៏ខ្ពង់ខ្ពស់ របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញក្នុងពិធីជួបសំណេះសំណាល ជាមួយបងប្អូនគ្រួសារអតីតយុទ្ធជនទាំង៦២៨គ្រួសារ និងសម្ពោធសមិទ្ធផលនានា នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បន្ទាប់ពីចាប់ផ្តើមកសាង និងបង្កើតឡើងជាហូរហែរ ពីឆ្នាំ២០២១មក។
ជាក់ស្តែងនាថ្ងៃ១៦ ខែមករា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា, និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ នៅទីតាំងមួយចំនួន និងជម្រុញដល់គណៈកម្មការ និងអនុគណៈកម្មការរៀបចំទទួលបដិសណ្ឋារកិច្ចសម្តេច ត្រូវសហការល្អ និងខិតខំពន្លឿនកិច្ចការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

default

អត្ថបទដែលជាប់ទាក់ទង
Open

Close