កីឡា៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សូមជម្រាបជូនដំណឹងដល់សមាគម ក្លឹបប្រដាល់គុនខ្មែរទាំងអស់ អោយបានជ្រាបថា យោងតាមលិខិតជូនដំណឹង របស់សហព័ន្ធលេខ ៤៤៤/២០២៤ ស.គ.ខ ចុះថ្ងៃទី១៦ ខែឆ្នូ ឆ្នាំ២០២៤ ស្តីអំពីការ ចាប់គូកីឡាករ កីឡាការិនីប្រកួតប្រចាំសប្តាហ៍នៅតាម ស្ថានីយ៍ទូរទស្សន៍ និង កម្មវិធីប្រកួតផ្សេងៗ មិនអោយលើសពី២ដងក្នុងមួយខែ ដែលបានចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នេះតទៅ។
បើក្នុងករណីសមាគម ក្លឹប និងកីឡាករ កីឡាការិនីរូបណា ល្មើសនឹងបទបញ្ជាប្រកួត ដែលមានចែងក្នុងបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួតរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងក្នុងសេចក្តីជូនដំណឹងដែលភ្ជាប់ជូននេះ នឹងត្រូវទទួលនូវការអនុវត្តន៍វិន័យដែលមានចែងក្នុងសេចក្តីជូនដំណឹងនេះ។
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សង្ឃឹមយ៉ាងមុតមាំថា សមាគម ក្លឹបប្រដាល់គុនខ្មែរទាំងអស់ នឹងអនុវត្តន៍នូវ បទបញ្ជាប្រកួតនេះ អោយបានខ្ជាប់ខ្ជួន ដើម្បីរក្សាបាននូវការអភិវឌ្ឍកីឡាប្រដាល់គុនខ្មែរ ដែលជាកីឡាអត្តសញ្ញាណជាតិយើង អោយរីកចំរើនប្រកបដោយចីរភាពនិងបរិយាប័ន្ន។