ក្រុម Super Junior និងសិល្បៈករ សិល្បៈការនីល្បីៗរបស់ K-POP នៃសាធារណរដ្ឋកូរ៉េ នឹងចូលរួមសម្តែងនៅកម្ពុជាក្នុងព្រឹត្តិការណ៍ “ការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល”  

ភ្នំពេញ៖ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និងលោក  KIM YONG HWAN នាយកមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៅទីស្តីការក្រសួងទេសចរណ៍ ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ម ប៉ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និងលោក  KIM YONG HWAN នាយកមូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានជម្រាបជូន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពីគោលបំណងឱ្យក្រសួងទេចរណ៍ជួយសម្របសម្រួល និងពិនិត្យលទ្ធភាពក្នុងការសហការរៀបចំ “ការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល” ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចន្លោះពីខែឧសភា-ខែតុលា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដោយនឹងបន្តផ្សព្វផ្សាយទៅដល់ ៥ប្រទេសរួមមាន ប្រទេសកម្ពុជា, កូរ៉េ, ជប៉ុន, ហ្វីលីពីន និងតៃវ៉ាន់ ដែលមានការចូលរួមសម្តែងពីសិល្បៈករ សិល្បៈការនីរបស់ K-POP ដ៏ល្បីល្បាញរបស់សាធារណរដ្ឋកូរ៉េ ជាពិសេសក្រុមតារាចម្រៀងបុរសដ៏ល្បីនៃសាធារណរដ្ឋកូរ៉េ រួមមាន ក្រុម Super Junior និងសិល្បៈករ សិល្បៈការិនីខ្មែរជាច្រើនរូបទៀត ក្នុងគោលដៅប្រមូលមូលនិធិសប្បុរសធម៌ជួយគាំទ្រដល់មន្ទីរពេទ្យ និងគ្រឹះស្ថានអប់រំនានានៅក្នុងប្រទេសកម្ពុជា។

The popular K-POP group, Super Junior, and other artists from the Republic of Korea will perform in Cambodia at the event “Global Life Sharing Charity Concert.”

 In the courtesy meeting and work discussion between H.E. Minister HUOT Hak and H.E. MAM Buneang, Chairman of the Commision on Investigation, Suppression and Anti-Corruption of Senate, and Mr. KIM YONG HWAN, Director of Global Life Sharing Charity. In the morning of January 16, 2025 at the Ministry of Tourism H.E. MAM Bunneang, Chairman of the Commision on Investigation, Suppression and Anti-Corruption of Senate, and Mr. KIM YONG HWAN, Director of Global Life Sharing Charity informed H.E. HUOT Hak, Minister of Tourism, about the purpose of requesting the Ministry of Tourism to facilitate and explore the possibility of organizing the “Global Life Sharing Charity Concert.” The event will take place between May-October 2025 in Phnom Penh and will be promoted in 5 countries such as Cambodia, South Korea, Japan, Philippine, and Taiwan, which will be performed by famous K-POP groups and artists. Especially famous bands such as Super Junior and other Khmer artists. The goal of this charity concert is to raise funds to support hospitals and various educational institutions in Cambodia.

អត្ថបទដែលជាប់ទាក់ទង
Open

Close