ក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន (បារីអេឡិចត្រូ និច)និងក្មេងទំនើងស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ!
កំពង់ស្ពឺ ៖ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៦:០០នាទីព្រឹក លោកវរសេនីយ៍ត្រី ណុល ដារា ប្រធានមន្ទីរយុត្តិធម៍ បានដឹកនាំក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន (បារីអេឡិចត្រូ និច) និងក្មេងទំនើង ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នៅអនុវិទ្យាល័យទីរួមខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សចំនួន៩៧០នាក់ ដើម្បីធ្វើការផ្សព្វផ្សាយអោយបានជ្រួតជ្រាបពីផលប៉ះពាល់របស់ក្មេងទំនើង, ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនក្នុងសង្គម និងយុទ្ធនាការចុះបង្ក្រាបក្មេងទំនើងរបស់អាវុធហត្ថខេត្តកំពង់ស្ពឺ៕