ខេត្តបាត់ដំបង៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនបានជ្រាបថា នៅថ្ងៃទី១៤ខែ មករា ឆ្នាំ២០២៥ នេះម្ចាស់ គណនីហ្វេសប៊ុក ឈ្មោះហេង ហៃផេង បានសរសេ រ បង្ហោះក្នុងគណនីរបស់ខ្លួនពី ករណី បាត់កូន របស់គាត់ដែលជាសិស្ស រៀននៅ (សាលាគថ្លង់) សម្រាប់ ក្មេង ដែលមានបញ្ហាខាងស្មារតី ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុង បាត់ដំបង។
ទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាដល់សមត្ថកិច្ចក្នុងផែនជំនាញ និងអង្គភាពពាក់ព័ន្ធ ធ្វេីការស្រាបជ្រាវជាបន្ទាន់ លេីករណីនេះ ក្នុងនោះបានធ្វេីការសាកសួរស្រាវជ្រាវព័ត៌មានពី អាណាព្យាបាលនិងពីអ្នកនៅទីកន្លែងដែល ក្មេងខាងលេី មានវត្តមានមុនពេលកេីតហេតុ។
នៅម៉ោង១៦និង០៧នាទីនេះសមត្ថកិច្ចបានសហការជាមួយអាណាព្យាបាល និងអ្នកពាក់ព័ន្ធពិនិត្យមេីលនៅចំណុចទឹកស្ទឹងសង្កែ ដែលអាចមានការសង័្សយអំពីបញ្ហា នេះហេីយរហូតវេលាម៉ោង១៦ និង៣០នាទីនេះ ក្មេងដែលសង័្សយថា បាត់នោះត្រូវបានរកឃេីញហេីយ នៅក្នុងទឹកស្ទឹងសង្កែ តែជា អកុសល ក្មេងប្រុសរូបនេះបានបាត់បង់ជីវិតទៅហេីយ ដែលខណ:នេះសូមចូលរួមរំលែកនូវមរណទុក្ខចំពោះក្រុមគ្រួសារសព។
ទន្ទឹមនឹងបញ្ហាមួយនេះ ក៏បានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយ និងចែករំលែកតាមបណ្តាញសង្គមយ៉ាងផុលផុស ពីករណី បាត់ក្មេង ឬការសង័្សយនានា ដែលការផ្សព្វផ្សាយនោះមិនមានមូលដ្ឋានឱ្យពិត ប្រាកដនៅឡើយ ដែលជាហែតុនាំបង្កឱ្យមានការភាន់ច្រឡំ ពីមជ្ឈដ្ឋាន មហាជនទូទៅ និងមានចំណែក ជាព័ត៌មានដែលមានចេតនាបំពុលបរិយា កាសសង្គមទៅវិញ។
ដូចបានជម្រាបជូនខាងលេីសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាននិង បន្តចូលរួមសហការជាមួយសមត្ថកិច្ចជាបន្តទៀត។ (ក្រុមការ ងារព័ត៌មាននិងប្រតិកម្មហ័ស)






