ស្របពេល ស្រូវ អូអឹម របស់ វៀតណាម កំពុងធ្លាក់ថ្លៃ បងប្អូនកសិករ មកពីឃុំអូរ កន្ទរ និងឃុំស្រយ៉ូវ ស្ម័គ្រចិត្តរួមគ្នាជាមួយឃុំកំពង់គោ ដើម្បីក្លាយជាសហគមន៍កសិកម្មទំនើបខ្នាតធំ ផលិតស្រូវសែនក្រអូប របស់កម្ពុជា លើផ្ទៃដី ៥០០០ ហិកតា ក្នុងតម្លៃកុងត្រាទុកជាមុនចាប់ពី ១៣០០៛/គីឡូក្រាម ឡើងទៅ!
ភ្នំពេញ៖ ស្របពេល ស្រូវ អូអឹម របស់វៀតណាមកំពុងធ្លាក់ថ្លៃ បងប្អូនកសិករ មកពីឃុំអូរ កន្ទរ និងឃុំស្រយ៉ូវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្ម័គ្រចិត្តរួមគ្នាជាមួយឃុំកំពង់គោ ដើម្បីក្លាយជាសហគមន៍កសិកម្មទំនើបខ្នាតធំ ផលិតស្រូវសែនក្រអូប របស់កម្ពុជា លើផ្ទៃដី ៥០០០ ហិកតា ក្នុងតម្លៃកុងត្រាទុកជាមុនចាប់ពី ១៣០០៛/គីឡូក្រាម ឡើងទៅ!
ក្រសួងកសិកម្ម នឹងដាក់ទុនឱ្យសហគមន៍ខ្ចី ក្នុងរង្វង់ ៥លានដុល្លារ ដោយមិនចាំបាច់ឱ្យកសិករ សមាជិក ពិបាកជាប់បំណុលគេ ឬត្រូវដាក់ទុនដោយខ្លួនឯងឡើយ! នេះគឺជាដំណោះស្រាយបន្ទាន់ ដែលក្រសួងកសិកម្មព្យាយាមផ្តល់ជូនពុកម៉ែបងប្អូនកសិករយើង ដែលធ្លាប់តែដាំពូជស្រូវរបស់ប្រទេសវៀតណាម ហើយកំពុងពិបាករកទីផ្សារនិងមិនទទួលបានតម្លៃល្អ។
បើអាណិតកសិករយើង ហើយពិតជាចង់ជួយដោះស្រាយបញ្ហាជូនពួកគាត់មែន សូមជួយផ្សព្វផ្សាយឱ្យកសិករយើងងាកមករួមគ្នាជាសហគមន៍ និងដាំពូជអង្ករក្រអូបរបស់ខ្មែរ ជាជាងការនៅតែបន្តដាំពូជរបស់គេ ដែលពិបាកទាំងទីផ្សារ ពិបាកទាំងការអន្តរាគមន៍ជួយពេលមានបញ្ហា។ ល្មមដល់ពេលដែលខ្មែរយើងត្រូវចេះរួមគ្នា ទទួលស្គាល់ឫសគល់នៃបញ្ហា ចាប់យកទីផ្សារមកទុកក្នុងកណ្តាប់ដៃរបស់យើង ហើយរៀនម្ចាស់ការលើជោគវាសនារបស់ខ្លួនដោយខ្លួនឯងហើយ!
បញ្ហាស្រូវ OM ធ្លាក់ថ្លៃ! លោក ឃឹម ហ្វីណង់ ៖ ពេលវេលានេះ មិនមែនជាពេលកេងចំណេញ នយោបាយនោះទេ!