ប្រជាពលរដ្ឋ ត្អូញត្អែ បញ្ហាផ្សែងពីរោងចក្រ យីហោ ហ៊ុយ ម៉ីង ថាពិបាករស់នៅ ពិបាកដកដង្ហើមណាស់ មិនដឹងពឹងខាងណាបាន?
ភ្នំពេញ៖ ដោយទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ លើករណីការបង្កផ្សែងរំខានដល់ការរស់នៅរបស់អ្នកជិតខាង នៅរសៀលថ្ងៃទី១៣ ខែមករាឆ្នាំ២០២៥ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានចាត់តាំងក្រុមការងារដឹកនាំដោយលោក ឃុត សុខខា អភិបាលរងខណ្ឌ និងលោក ញាណ ចន្ថាវេរ៉ា អភិបាលរងខណ្ឌ ចុះពិនិត្យបន្ទាន់ ដល់ទីតាំងអាជីវកម្ម រោងចក្រ កាត់ដេរ យីហោ ហ៊ុយ ម៉ីង លេីបញ្ហាបង្ករផ្សែងប៉ះពាល់ដល់អ្នករស់នៅជិតខាង ដែលមានទីតាំងស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជាក់ស្តែងឃេីញថារោងចក្របានយកកំទេចក្រណាត់ដែលនៅសេសសល់ទៅដុតជាមួយអុសបង្ករជាផ្សែងប៉ះពាល់ដល់អ្នកជិតខាងពិតមែន។ បន្ទាប់មកក្រុមការងារបានណែនាំដល់អ្នកគ្រប់គ្រងរោងចក្រ ដូចខាងក្រោម ៖
១- បញ្ឈប់ការដុតក្រណាត់ដែលប៉ះពាល់ដល់អ្នកជិតខាង។
២-ក្នុងករណីរោងចក្រមិនអនុវត្តតាមខ្លឹមសារខាងលេី រដ្ឋបាលខណ្ឌនឹងចាត់វិធានការតាមនីតិវិធីច្បាប់។
ជាលទ្ធផល អ្នកគ្រប់គ្រងរោងចក្រ បានសហការជាមួយក្រុមការងារ និងបញ្ឈប់ការដុតក្រណាត់នេះបន្តទៀត ។