ព្រមានចាត់វិធានការ ចំពោះបណ្តាសង្គមនានា ដែលបង្ហោះ ព័ត៌មាន មិនពិត មានចរិត បង្កការភ័ន្តច្រឡំ ដល់សាធារណជន
ភ្នំពេញ៖ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បញ្ជាក់ថា កន្លងមក នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានសហការជាមួយ សមត្ថកិច្ច ក្នុងការចាត់វិធានការ លើ ហ្វេសប៊ុក ហ្វេសប៊ុកផេក តិកតុក តេលេក្រាម និងប្រព័ន្ធបណ្តាញសង្គមនានា ដែលបានផ្សព្វផ្សាយខ្លឹមសារ ក្នុងន័យ ជាអ្នកបម្រើសេវាសាធារណៈរបស់ក្រសួងដូចជា ការផ្តល់សេវាសាធារណៈចុះបញ្ជីយានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ លិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោក ក្នុងប្រទេស បណ្ណបើកបរ យានយន្ត និងបណ្ណអនុញ្ញាត បើកបរ អន្តរជាតិ។
នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ព័ត៌មានដែលបានចុះផ្សាយលើទំព័រហ្វេសប៊ុក គណនីហ្វេសប៊ុក និងគណនីតេលេក្រាមទាំងអស់ខាងលើនេះ ជា ព័ត៌មាន មិនពិត មានចរិតបង្កការភ័ន្តច្រឡំ ដល់សាធារណជន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់នាយកដ្ឋាន អគ្គនាយកដ្ឋាន ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។ នាយកដ្ឋាន នឹងសហការ ជាមួយសមត្ថកិច្ច បន្តទៀតក្នុងការចាត់ វិធានការ តាមផ្លូវច្បាប់។
ជាមួយគ្នានេះ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សូមជំរុញលើកទឹកចិត្ត និងអំពាវនាវដល់សាធារណជន បងប្អូនប្រជាពលរដ្ឋមេត្តាជៀសវាងការប្រើប្រាស់សេវាសាធារណៈក្រៅផ្លូវការ ដែលនាំឱ្យខាតបង់ពេលវេលា ព្រមទាំងថវិកា និងសូមមកទទួលសេវាសាធារណៈ នៅតាមមណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
សម្រាប់លេខទំនាក់ទំនងសាកសួរព័ត៌មានអំពីការផ្តល់សេវាសាធារណៈ សូមទាក់ទងលេខ ១២៧៥ ឬមកកាន់ផេក៖
– ក្រសួងសាធារណការ និងដឹកជញ្ជូន
Facebook: (https://www.facebook.com/mpwt.gov.kh)
– អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
Facebook: (https://www.facebook.com/gdlt.mpwt.gov.kh)
– នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
Youtube: (https://www.youtube.com/@dltkh)
Instagram: (https://instagram.com/dlt.mpwt.gov.kh/)
TikTok: (https://www.tiktok.com/@dlt.mpwt.gov.kh)












