នាវាទេសចរណ៍  SEABOURN ENCORE ផ្ទុក ភ្ញៀវទេសចរណ៍ ជិត៦០០នាក់ ចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ នាវេលាម៉ោង ៦ និង៣០ នាទីព្រឹក ថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នាវាទេសចរណ៍ ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២១០,៥ ម៉ែត្រ ប្រវែងទទឹង ២៨ ម៉ែត្រ ជម្រៅ ៦ ម៉ែត្រ បានចូលចតនៅ ក ស ស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។
នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤០៥ នាក់ (ស្រី ១០៥ នាក់) មាន ៤៩ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍ សរុបចំនួន ៥៦៤ នាក់ (ស្រី ២៩០ នាក់) មាន ២២ សញ្ជាតិ។
ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (២៥៩ នាក់) និងអង់គ្លេស (១៥២ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង ១៩:០០ នាទីយប់នៅថ្ងៃដដែល។
Sihanoukville Autonomous Port (PAS)
At 6:30 on Friday, 10th January 2025, SEABOURN ENCORE cruise ship with nationality of BAHAMAS, length of 210.5 meters, width of 28 meters, and depth of 6 meters, docked safely at PAS to visit Cambodia for one day after leaving Thailand. This cruise ship carries 405 crew members (105 females) with 49 nationalities and 564 passengers (290 females) with 22 nationalities. Most of passengers ‘nationalities are 259 USA and 152 British and this cruise ship is scheduled to depart for Vietnam at 19:00 on the same date.
អត្ថបទដែលជាប់ទាក់ទង
Open

Close