ភ្នំពេញ៖ សមត្ថកិច្ច បញ្ជាក់អោយដឹងថា មានករណីគ្រោះចរាចរណ៍ រវាងរថយន្ត TOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BS-5830 បើកបុកពីក្រោយម៉ូតូសណ្ដោងរឺម៉ក មួយគ្រឿងម៉ាក SIRUS ពណ៌ខ្មៅ គ្មាន ពាក់ផ្លាកលេខ ដែលធ្វើដំណើរស្របទិសគ្នា បណ្ដាលឱ្យរបួសធ្ងន់ ៤នាក់ រងរបួសស្រាល ០៨នាក់ រថយន្ត និងម៉ូតូសណ្ដោងរឺម៉ក ខូចធ្ងន់។
ហេតុការណ៍កើតឡើងកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០០ និង ១៥នាទី នៅលើផ្លូវ ស្ពានមិត្តភាព កម្ពុជាជប៉ុន ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បន្ទាប់ពីហេតុការណ៍កើតឡើង សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរ បញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសាកសួរ និងធ្វើតេស្តជាតិអាល់កុល ជាលទ្ធផលមានជាតិស្រវឹង ០.៦៨ mg/L។
បច្ចុប្បន្ន អ្នកបើកបរ រថយន្តខាងលើ ត្រូវសមត្ថកិច្ចជំនាញកំពុងសួរ នាំ និងបន្តអនុវត្តតាមនីតិវិធី៕