លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សំណូមពរដល់សាធារណៈជន​ រួមទាំង អាចារ្យធំ​ គួរជៀសវាងរំលេចពាក្យពេចន៍លេីបណ្តាញសង្គម ដែលនាំឱ្យមានការយល់ច្រឡំ​ ការជេរប្រមាថ បុគ្គល ឬស្ថាប័ន​ និងនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់!

ភ្នំពេញ៖ លោក លើកឡើងបែបនេះ លើគណនី ហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួននាព្រឹកថ្ងៃទី១០​ ខែមករា​ ឆ្នាំ២០២៥។

ក្នុងនោះ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន លើកឡើង៥ចំណុចដូចខាងក្រោម៖

(១) ជាដំបូង លោក សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសព លោក ដេវិឌ-ឬទ្ធិរុទ្រ​ (ហៅ Ruthko)។ សូមឱ្យវិញ្ញាណក្ខន្ធលោកបានសុខសប្បាយក្នុងឋានសុគតិភព។

(២ លោក សូមអរគុណដល់ម្ចាស់ផេក ហ្វេបុកអាចារ្យធំ​ នគររាជ​ ដែលបានចង្អុលនូវកំហុសរបស់អ្នកនាំពាក្យអយ្យការរាជធានីភ្នំពេញ។

(៣) និងកាន់តែល្អប្រសេីរប្រសិនបេីអាចារ្យធំបានសាកសួរមុន​ ដេីម្បីអ្នកនាំពាក្យធ្វេីការកែកំហុស។ វាជាកំហុសដោយអចេតនាដែលអ្នកដទៃអាចជួយកែសម្រួល​ រួមទាំងអាចារ្យធំផងដែរ។

(៤) កំហុសដោយអចេតនានេះ​ អ្នក នាំពាក្យអយ្យការភ្នំពេញបានធ្វេីការកែសម្រួលរួចហេីយ។

ទន្ទឹមនេះ លោក ច្រឹង ខ្មៅ សូមបញ្ជាក់ជូនសាធារណៈជនមេត្តាជ្រាប​ថា​ ករណី បទល្មេីសចរាចរណ៍ជាករណីអាទិភាព ដែលអយ្យការបានយកចិត្តទុកដាក់បំផុតក្នុងការចោទប្រកាន់ជនបង្កដែលមានកំហុស​ និងពុំអាចរួចខ្លួននៅពេលបានសងសំណងដល់ជនរងគ្រោះនោះទេ​ ព្រមទាំងពិនិត្យលេីសេចក្តីសម្រេចរបស់តុលាការអំពីទោសដែលផ្តន្ទាដេីម្បីអនុវត្តសិទ្ធិប្តឹងឧទ្ធណ៍ប្រសិនបេីការសម្រេចដាក់ទោសស្រាលពេក។

(៥)ជាចុងក្រោយ​ លោក ច្រឹង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សំណូមពរដល់សាធារណៈជន​ រួមទាំងអាចារ្យធំ​ គួរជៀសវាងរំលេចពាក្យពេចន៍លេីបណ្តាញសង្គមដែលនាំឱ្យមានការយល់ច្រឡំ​ ដែលនាំឱ្យមានការជេរប្រមាថបុគ្គលឬស្ថាប័ន​ និងដែលអាចនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់។

អត្ថបទដែលជាប់ទាក់ទង
Open

Close