PM ខេត្តកណ្តាល ចាប់ជនសង្ស័យម្នាក់ ករណី គ្រឿងញៀន

ខេត្តកណ្តាល៖ មន្ត្រីអាវុធ បញ្ជាក់ថាកាលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថស្រុកស្អាង បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញ បានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០១នាក់ ភេទប្រុស។

វត្ថុតាងចាប់យករួមមាន: ថ្នាំញៀន(ម៉ាទឹកកក) ចំនួន០២កញ្ចប់, សម្ភារៈវេចខ្ចប់មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង
Open

Close