ពន្ធនាគារខេត្តកំពត-កែប ប្រកាសព្រះរាជក្រឹត្យ បន្ធូរបន្ថយទោស និងលើកលែងទោស ទណ្ឌិត ១៤នាក់ (ស្រ្តី ០២នាក់)
ខេត្តកំពត ៖ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នៅពន្ធនាគារខេត្តកំពត លោក ឧត្តមអគ្គានុរក្ស.២ អៀង សារឹម ប្រធានពន្ធនាគារខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស ក្នុងឱកាសទិវាជ័យជម្នះលេីរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៥ នៅពន្ធនាគារខេត្តកំពត ដោយមានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម ខាន់ សុផល ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកែប និង លោកស្រី ម៉េង សុខឃីម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពត ។
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០១២៥/០០៤ ចុះថ្ងៃទី០២ ខែមករា ឆ្នាំ ២០២៥ ទណ្ឌិតបន្ធូរបន្ថយទោសនិងលើកលែងទោស សម្រាប់ទិវាជ័យជម្នះលេីរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៥ នៅពន្ធនាគារខេត្តកំពតមានចំនួនសរុប ១៤នាក់ (ស្ត្រី ០២នាក់) ក្នុងនោះរួមមាន៖
បន្ធូរបន្ថយរយៈពេលទទួលរងទោស ០៣ខែទណ្ឌិតចំនួន ១៣នាក់
បន្ធូរបន្ថយរយៈពេលទទួលរងទោស ០៦ខែទណ្ឌិតចំនួន ០១នាក់។
ដោយឡែក ខេត្តកែប ការបន្ធូរបន្ថយទោសរយៈពេល ០៣ ខែ មានចំនួន ០៣ នាក់ (ស្រី ០០ នាក់) ៖
១.ទណ្ឌិតឈ្មោះ កៅ លឹម ភេទប្រុស
២.ទណ្ឌិតឈ្មោះ អ៊ាង អាន ភេទប្រុស
៣.ទណ្ឌិតឈ្មោះ ឡេង លាងសេង ហៅ លុច ភេទប្រុស
រូបភាព ៖ ពន្ធនាគារខេត្តកំពត







