ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្រាវជ្រាវបង្ក្រាបមុខសញ្ញាលួច សកម្ម នៅមូលដ្ឋានខណ្ឌសែនសុខ។
ប្រតិបត្តិការនាយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ត្រង់ចំណុច ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនសង្ស័យ ឈ្មោះ ឆប ចំរ៉ុង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឫស្សី ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ជនសង្ស័យរូបនេះ ពាក់ព័ន្ធ ករណី លួចម៉ូតូ ដែលបានប្រព្រឹត្តនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យខាងលេីកំពុងធ្វេីការសាកសួរ និងកសាង សំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕