កូនភ្លោះ…! មនុស្សមាន ភ្លោះ ..ឡានមានភ្លោះដែរ?

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ មានការផ្សព្វផ្សាយ និងចែកចាយព័ត៌មានតៗគ្នាលើ ករណី ម្ចាស់ រថយន្ត ប្រទះឃើញ និងប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ករណី ជនក្លែងប្រើប្រាស់ផ្លាកលេខ ខុសច្បាប់ នៅលើដងផ្លូវ ដោយសមត្ថកិច្ចកំពុងមានវិធានការ។

ករណីនេះ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនបណ្តាញព័ត៌មាន និងសាធារណជនមេត្តាជ្រាបថា ម្ចាស់យានយន្តពាក់ផ្លាកលេខភ្នំពេញ 2BW-2335 (ម្ចាស់ស្របច្បាប់) បានដាក់បណ្តឹងទៅប៉ុស្តិ៍នគរបាលទឹកល្អក់ទី១ កាលពីថ្ងៃទី១២/៦/២០២៤ ដើម្បីសុំអន្តរាគមន៍ករណីបាត់ស្លាកលេខ និងបានយកពាក្យបណ្តឹងនោះ មកស្នើសុំទុតិយតាផ្លាកលេខថ្មី កាលពីថ្ងៃទី១៦/៦ /២០២៤។

ជនណាដែលចរាចរយានជំនិះ ដោយប្រើប្រាស់បណ្ណបើកបរ បណ្ណសម្គាល់យានជំនិះ ផ្លាកលេខសម្គាល់យានជំនិះ ឬលិខិតអនុញ្ញាតផ្សេងៗដោយដឹងថាជាឯកសារឬវត្ថុក្លែងក្លាយ ត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៦៣០ (បទប្រើប្រាស់ឯកសារសាធារណៈក្លែង) នៃក្រមព្រហ្មទណ្ឌ។

អត្ថបទដែលជាប់ទាក់ទង
Open

Close