ជ័យជម្នះ ៧ មករា ១៩៧៩ ៖ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃទំនាក់ទំនងកម្ពុជា និងវៀតណាម”

ភ្នំពេញ ៖ ៤៦ឆ្នាំ ( មករា ១៩៧៩ ដល់ មករា ២០២៥) បានកន្លងផុតទៅ ចាប់តាំងពីថ្ងៃដែលប្រជាជនកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់របប ប៉ុលពត ស្លាកស្នាមដែលបានបន្សល់ទុកនឹងមិនអាចជាសះស្បើយ ភាពឈឺចាប់ នៅតែមកលងបន្លាច រាល់ពេលដែលទំព័រសោកនាដកម្មដ៏ឃោរឃៅបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិក្នុងសតវត្សទី២០ បានរំលឹកឡើងវិញ

បន្ទាប់ពីរបប ប៉ុល ពត ឡើងកាន់អំណាច ពួកគេបានចាប់ផ្តើមកសាងសង្គមមួយដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រដោយកាត់ផ្តាច់ប្រទេសចេញពីពិភពខាងក្រៅ។ ពួកគេបានបង្កើតរដ្ឋកម្ពុជាប្រជាធិបតេយ្យដោយដាក់ចេញនូវគោលនយោបាយផ្តាច់ការដ៏ឃោរឃៅបំផុត លុបបំបាត់សេរីភាពប្រជាធិបតេយ្យទាំងស្រុងរបស់ប្រជាពលរដ្ឋ និងចាត់ទុកប្រជាជនជាទាសករ ក្រោមការបញ្ជា ដឹកនាំរបស់“អង្គការ”។ ជាមួយនឹងវោហារសាស្ត្រ និងពាក្យស្លោកថា«លុបបំបាត់វណ្ណៈ» រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យបានបណ្ដេញប្រជាជនចេញពីទីក្រុងទៅទីជនបទ បង្ខំប្រជាជនឱ្យធ្វើជាធ្ងន់ និងហូបមិនឆ្អែត

ទាក់ទងនឹងវប្បធម៌ និងសង្គម របប ប៉ុល ពត បានអនុវត្តនយោបាយល្ងង់ខ្លៅ លុបបំបាត់សាលារៀន សម្លាប់បញ្ញវន្តលុបបំបាត់ប្រព័ន្ធអប់រំគ្រប់ជាន់ថ្នាក់ បំផ្លាញមរតកវប្បធម៌ដ៏យូរលង់ និងទំនៀមទំលាប់ល្អរបស់ប្រជាពលរដ្ឋខ្មែរ។ បំផ្លាញវត្តអារាម សម្លាប់ព្រះសង្ឃ ប្រជាជនកម្ពុជាដែលមានការអប់រំវណ្ណៈកណ្តាលរាប់សែននាក់ ត្រូវបានគេធ្វើទារុណកម្ម និងកាត់ទោសប្រហារជីវិតនៅក្នុងពន្ធនាគារដែលបានកំណត់ជាពិសេសនៅក្នុងទីក្រុង ដែលល្បីល្បាញជាងគេគឺគុកទួលស្លែងនៅភ្នំពេញ ដែលអ្នកទោសប្រហែល ១៧០០០ នាក់មិនថាបុរស ស្ត្រី មនុស្សពេញវ័យ ឬកុមារ ត្រូវបានចាប់ដាក់គុក និងសម្លាប់ក្នុងរបប ប៉ុល ពត ក្នុងរយៈពេលត្រឹមតែ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ (១៧ មេសា ១៩៧៥ មករា ១៩៧៩) ពួកគេបានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់ជិត៣លាននាក់។

ទាក់ទងនឹងកិច្ចការបរទេស ពួកគេអនុវត្តនយោបាយការបរទេសដ៏គ្រោះថ្នាក់បំផុត។ មានការញុះញង់ និងគាំទ្រដោយភាគីខាងក្រៅ ក្រុម ប៉ុល ពតអៀង សារី បានព្យាយាមបំភ្លៃទំនាក់ទំនងកម្ពុជាវៀតណាម ញុះញង់ឱ្យមានការស្អប់ខ្ពើមជាតិសាសសន៍ និងមនោគមន៍ប្រឆាំងវៀតណាម។សកម្មភាពយោធារំលោភព្រំដែន ក្រុម ប៉ុល ពតអៀង សារីពិតជាសកម្មភាពដ៏គ្រោះថ្នាក់បំផុត រំលោភឯករាជ្យអធិបតេយ្យភាព និងបូរណភាពទឹកដីវៀតណាមយ៉ាងព្រៃផ្សៃនិងរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដោយផ្ទាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

ឆ្លើយតបតាមការអំពាវនាវជាបន្ទាន់របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងអនុវត្តសិទ្ធិការពារខ្លួនឯងស្របច្បាប់កងទ័ពស្ម័គ្រចិត្តវៀតណាមបានសម្របសម្រួលជាមួយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងការតស៊ូរំដោះប្រជាជនកម្ពុជា និងផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត និងទទួលបានជ័យជម្នះនៅថ្ងៃទី ខែមករាឆ្នាំ១៩៧៩។ បន្ទាប់ពីទទួលបានជ័យជម្នះ កងទ័ពស្ម័គ្រចិត្តវៀតណាមបានបន្តជួយបណ្តុះបណ្តាល រហូតដល់កងទ័ពកម្ពុជាមានសមត្ថភាពអាចទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ដែលលាក់ខ្លួនតាមព្រំដែនកម្ពុជាថៃ ទើបកងទ័ពស្ម័គ្រចិត្តវៀតណាមបានសម្រេចចិត្តដកទ័ពចេញពីប្រទេសកម្ពុជាទាំងស្រុងនៅថ្ងៃ២០ ខែកញ្ញា ឆ្នាំ១៩៨៩

ជ័យជម្នះជាប្រវត្តិសាស្ត្រ ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ បានសង្គ្រោះប្រជាជនកម្ពុជាប្រមាណ ៥លាននាក់ ពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅ ដឹកនាំដោយ ប៉ុល ពត ដែលបានសម្លាប់ប្រជាជនស្លូតត្រង់ជាង លាននាក់ ក្នុងពេលគ្រប់គ្រងរយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ង (ថ្ងៃទី ១៧ ខែមេសាឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ខែមករា ឆ្នាំ ១៩៧៩) ដែលជាជ័យជម្នះរួមរបស់ប្រជាជនទាំងពីរកម្ពុជា និងវៀតណាម ដែលជាលទ្ធផលនៃការសម្របសម្រួលនៃការប្រយុទ្ធរវាងកងកម្លាំងបដិវត្តន៍ស្នេហាជាតិពិតប្រាកដរបស់កម្ពុជា និងការគាំទ្រដ៏ធំធេងរបស់ប្រជាជនកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម

នៅក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី៦ នៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២៣ មហាសន្និបាតក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជាមិត្តជិតឆ្ងាយ ជាពិសេសគឺបក្សកុម្មុយនិស្តវៀតណាម ក៏ដូចជារដ្ឋាភិបាល និងកងទ័ព និងប្រជាជនវៀតណាម ដែលបានឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងការតស៊ូរំដោះប្រទេស និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

បន្ទាប់ពីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពតប្រទេសកម្ពុជាមានការអភិវឌ្ឍជាបន្តបន្ទាប់ និងមានចក្ខុវិស័យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចក្ខុវិស័យក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ទំនាក់ទំនងកម្ពុជាវៀតណាមក៏ត្រូវបានពង្រីក និងពង្រឹង និងអភិវឌ្ឍន៍ជាបន្តបន្ទាប់លើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ សំដៅរួមចំណែកយ៉ាងសកម្មដល់ការថែរក្សា សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជុំវិញពិភពលោក។ ក្នុងឆ្នាំ២០២៤ បន្ថែមលើទំនាក់ទំនងនយោបាយល្អរវាងគណៈបក្សទាំងពីរ រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ គឺជាចំណុចភ្លឺស្វាងក្នុងទំនាក់ទំនងកម្ពុជា និងវៀតណាម។ ជាក់ស្តែងក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានជាង,៨ពាន់លានដុល្លារអាម៉េរិក កើនឡើង២២.% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ចំណូលទ្វេភាគីរំពឹងថានឹងកើនដល់១០ពាន់លានដុល្លារអាម៉េរិក ជាពិសេស វៀតណាមគឺជាទីផ្សារនាំចេញធំជាងគេទី របស់កម្ពុជា (បន្ទាប់ពីអាម៉េរិក) ជាដៃគូពាណិជ្ជកម្មធំជាងគេទី របស់កម្ពុជា និងជាប្រទេសដែលមានដើមទុនពីបរទេស (FDI) ខ្ពស់បំផុតនៅកម្ពុជាក្នុងចំណោមសមាជិកអាស៊ាន និងជាប់ចំណាត់ថ្នាក់ទី៥លើពិភពលោក (២០៥ គម្រោងវិនិយោគ នៅកម្ពុជា ដែលមានដើមទុនសរុប ,៩៤ ពាន់លានដុល្លារ)

ក្នុងសារផ្ញើជូនប្រជាជនកម្ពុជា ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ទិវាជ័យជម្នះ មករា រាល់ឆ្នាំ សម្តេចតេជោហ៊ុន សែន និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា តែងតែអះអាងនូវគុណូបការៈដ៏ឧត្តុង្គឧត្តម និងការធ្វើពលីកម្មប្រកបដោយវីរភាពរបស់ពលទាហានស្ម័គ្រចិត្តវៀតណាម និងយោធិនបដិវត្តន៍កម្ពុជានៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានពលីសាច់ស្រស់ ឈាមស្រស់ដើម្បីឯករាជ្យជាតិ។ នេះគឺជាវីរភាព និងប្រវត្តិសាស្រ្តដ៏អស្ចារ្យនៃស្មារតីសាមគ្គីភាពជាអន្តរជាតិដ៏បរិសុទ្ធ និងស្មោះត្រង់រវាងកម្ពុជា និងវៀតណាម

ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសវៀតណាមក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (ពីថ្ងៃទី១១ ដល់១២ ខែធ្នូ ឆ្នាំ២០២៣) សម្តេច ធីបតីហ៊ុន ម៉ាណែត ក៏បានបញ្ជាក់អំពីការពិតជាប្រវត្តិសាស្ត្រថាកម្ពុជាបានជួយវៀតណាមបង្រួបបង្រួមប្រទេស ហើយវៀតណាមបានជួយរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ គ្មានកម្លាំងប្រតិកិរិយាមអាចបដិសេធរឿងនេះបានឡើយ យើងត្រូវអប់រំ និងឃោនាដល់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យយល់ដឹងឱ្យបានស៊ីជម្រៅអំពីការពិតនៃប្រវត្តិសាស្រ្តនេះក៏ដូចជាសារៈសំខាន់ និងតម្លៃនៃទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម។

ក្រឡេកទៅមើលអតីតកាល ៤៦ឆ្នាំកន្លងមក ទំនាក់ទំនងកម្ពុជាវៀតណាមបានជំនះពុះពារ បសគ្គជាច្រើន និងបានអភិវឌ្ឍជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ ហើយកំពុងរីកចម្រើនយ៉ាងខ្លាំងលើវិស័យជាច្រើន ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម មិនត្រឹមតែជាទំនាក់ទំនងជាប្រពៃណី ក្នុងភាពជាអ្នកជិតល្អខាងប៉ុណ្ណោះទេថែមទាំងជាទំនាក់ទំនងជាបងប្អូនួមសុខ រួមទុក្ខជាមួយគ្នាក្នុងបុព្វហេតុរំដោះជាតិ បង្រួបបង្រួមជាតិ កសាង និងអភិវឌ្ឍន៍ ប្រទេសជាតិរៀងៗខ្លួនរហូតមកដល់សព្វថ្ងៃនេះ។ទំនាក់ទំនងនេះតែងតែត្រូវបានថែរក្សា និងបីបាច់គ្រប់ជំនាន់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ហើយយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរនឹងបន្តកសាងចំណងមិត្តភាពនេះ ក្រោមពាក្យស្លោកអ្នកជិតខាងល្អ មិត្តភាពប្រពៃណីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនិរន្តរភាពយូរអង្វែង

អត្ថបទដែលជាប់ទាក់ទង
Open

Close