ខេត្តកណ្តាល ៖ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការខេត្តកណ្តាល និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និង រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី គង់ សុត្ថារិន្ទ ស្នងការរង ស្នងការស្រាវជ្រាវ និងបង្ក្រាបបទល្មើស ចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ភេទប្រុស យកមកអង្គភាពដើម្បីសាកសួរ។
វត្ថុតាងចាប់យករួមមាន: ថ្នាំញៀន ចំនួន ០៥កញ្ចប់ ទម្ងន់ស្មើនឹង ៤០៥៦,៧ក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ០២គ្រឿង, សម្ភារៈប្រើប្រាស់គ្រឿងញៀន និងវេចខ្ចប់មួយចំនួនទៀត, ម៉ូតូកង់បី ចំនួន០១គ្រឿង, ទូរស័ព្ទ ០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។












