ទិញម៉ូតូចោរ ត្រូវ PM ចាប់ខ្លួន

កណ្តាល ៖ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថអាវុធហត្ថខេត្តកណ្តាល បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីលួច(ម៉ូតូ) កើតឡើង ស្ថិតនៅក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការខេត្តកណ្តាល និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញ បានចុះដល់កន្លែងជាក់ស្តែងធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ភេទប្រុស ពាក់ព័ន្ធករណីទទួលផលចោរកម្ម យកមកអង្គភាពដើម្បីសាកសួរ។
វត្ថុតាងចាប់យកៈ ម៉ូតូ ចំនួន ០២គ្រឿង(០១គ្រឿងជារបស់ជនរងគ្រោះ), ទូរស័ព្ទ ០១គ្រឿង, កាំបន្ទះ ០១គូរ, កញ្ចក់មើលក្រោយ០១គូរ, ស្លាកលេខចំនួន ០២ សន្លឹក, ផ្លាក.កម៉ូតូ ០១, តែមម៉ូតូ ០១គូរ, ស៊ុមស្លាកលេខ០១បន្ទះ, ម៉ាឡាវែន ០១។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។
អត្ថបទដែលជាប់ទាក់ទង
Open

Close