ប៉េអឹម ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
កណ្តាល ៖ មន្ត្រីអាវុធប្រាប់អោយដឹងថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថក្រុងសំពៅពូន បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី សំ តុលារ មេបញ្ជាការខេត្តកណ្តាល និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ សរុប ចំនួន ០៦នាក់ ភេទប្រុស។
វត្ថុតាងចាប់យករួមមាន: ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ០២ កញ្ចប់, ជញ្ជីងថ្លឹងគ្រឿងញៀន ០១គ្រឿង, ទូរស័ព្ទដៃ ០៦គ្រឿង, ម៉ូតូ ០១ គ្រឿង, សម្ភារៈ ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។









