ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chhay Phallin-ឆាយ ផលី្លន បានចេញមុខសុំទោសជាសាធារណៈ ទទួលស្គាល់កំហុសថាពិតជាបានចុះផ្សាយព័ត៌មានមិនពិត និងវីដេអូចាស់
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី០២ ខែមករាឆ្នាំ២០២៥ នេះ ក្រោយពីក្រុមការងារតាមដានព័ត៌មាននិងប្រតិកម្មហាសរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីប្រកាសព័ត៌មាន បំភ្លឺជុំវិញការចុះផ្សាយព័ត៌មានមិនពិត របស់គណនី facebook មួយឈ្មោះ Chhay phallin-ឆាយ ផល្លីន ដែលបានចុះផ្សាយថា នៅក្រុងប៉ោយប៉ែតមានក្មេងទំនើងប្រើប្រាស់អាវុធ។
នៅថ្ងៃព្រហស្បតិ៍នេះ ម្ចាស់គណនី facebook ឈ្មោះ Chhay Phallin-ឆាយ ផល្លីន បានចេញមុខសុំទោសជាសាធារណៈ ចំពោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តថា កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ លោកបានទទួលស្គាល់កំហុសថា ខ្លួនពិតជាបានផ្សាយព័ត៌មានមិនពិត គ្មានប្រភពច្បាស់លាស់ ដកស្រង់ពីតាមបណ្ដាញសង្គម គឺជាវីដេអូចាស់។
ដើម្បីចៀសវាងមានការភាន់ច្រឡំ ឈ្មោះ Chhay Phallin-ឆាយ ផល្លីន បានធ្វើការលុបចោលពត៌មាននេះ និង សន្យាថាមិនចុះផ្សាយពត៌មានណាដែលនាំឲ្យប៉ះពាល់ដល់ស្ថាប័នអនុវត្តច្បាប់ អាជ្ញាធរមានសមត្ថកិច្ច និងសន្តិសុខជាតិទៀតឡើយ។
អាស្រ័យដូចបាន ជម្រាបជូនខាងលើសូមអ្នកសារព័ត៌មាន អ្នកលេងបណ្តាញសង្គមទំនាក់ទំនងគ្រប់ប្រភេទ ជ្រាបជាព័ត៌មាន៕






