រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតអោយ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ខូអិលធីឌី (Vireak Buntham Express Co., Ltd.) និងសហការី ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ!
ភ្នំពេញ៖ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនអ្នកឧកញ៉ា សួរ វិរៈ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ខូអិលធីឌី (Vireak Buntham Express Co., Ltd.) និងសហការី ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងគោរពរាយការណ៍ពីសកម្មភាពអាជីវកម្ម និងសមិទ្ធផលធំៗ របស់ក្រុមហ៊ុនដែលបានចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់សព្វថ្ងៃនេះ តាមរយៈការដឹកជញ្ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាង ការអភិវឌ្ឍរីសត និងResident នៅតំបន់កោះ តំបន់ភ្នំ និងទីប្រជុំជនសរុបជាង១៣ទីតាំងក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគោរពស្នើសុំការគាំទ្រ និងមតិដឹកនាំដ៏ខ្ពង់ខ្ពស់លើគម្រោងដឹកជញ្ជូនអ្នកទេសចរអន្តរជាតិតាមផ្លូវសមុទ្រពីកោះ Phu Quoc នៃប្រទេសវៀតណាមមកតំបន់ឆ្នេររបស់កម្ពុជាដូចជាខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង និងគម្រោងផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាដ៏មានសក្តានុពលដើម្បីទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិឱ្យកាន់តែច្រើនបន្ថែមទៀត។
In the afternoon of December 27, 2024; H.E HUOT Hak, Minister of Tourism has granted Neak Oknha SUO Vireak, the founder and Chairman of Vireak Buntham Express Co., Ltd. and colleagues a courtesy call, work discussion and a report about the company’s business activities and achievements contributed to the tourism development since 2006 till today through the national and international tourists transportation within Cambodia and the neighboring countries, the resort and resident development in island, mountain and urban zones totaling 13 locations in the Kingdom of Cambodia as well as to request for support and high instructive guidance on the maritime transportation of international tourists from Phu Quoc island to the Cambodian costal zone such as Kampot, Kep, Preah Sihanouk and Koh Kong provinces project and a potential Cambodian tourism destinations promotion project to attract more national and international tourists.