ភ្នំពេញ ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមភូមិន្ទ បានផ្ញើសារលិខិតជូនកងទ័ពនៅទូទាំងប្រទេស នាឱកាសចូលឆ្នាំសកល២០២៥។
តាមរយៈសារជូនពរនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសាកសួរសុខទុក្ខពោពេញដោយមនោសញ្ចេតនា នឹករលឹកស្រឡាញ់យ៉ាងជ្រាលជ្រៅ បំផុតចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមភូមិន្ទ ដែលក្នុងឆ្នាំកន្លងទៅ បានខិតខំពុះពារជម្នះរាល់ការលំបាក ធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិមាតុភូមិជាទីសេ្នហានៃយើង។
ខាងក្រោមនេះជាសារលិខិតជូនពររបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន៖