ស្រុកបន្ទាយមាស៖ យោងតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ស្នងការ ព្រមទាំងមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯកនាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាស…នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លោកវរសេនីយ៍ទោសំរឹទ្ធ ជិនដាវី អធិការរងទទួលការងារកិច្ចការប៉ុស្តិ៍ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទូកមាសខាងលិច ស្ដេចគង់ខាងលិច សហការជាមួយកម្លាំងអាវុធហត្ថស្រុក ល្បាតតាមដងផ្លូវសាធារណៈនិងតាមកន្លែងប្រជុំជននាៗ ជាពិសេសតាមកញ្ចុះ ក្បែរសាលាវិទ្យាល័យ អនុវិទ្យាល័យ ដែលសិស្សានុសិស្ស ឬយុវជនមួយចំនួន បានមកប្រមូលផ្ដុំគ្នាគេចម៉ោងសិក្សា។
កម្លាំងបានធ្វើការអបរំណែនាំ ដល់ក្រុមក្មេងៗយុវជនទាំងនោះ កុំអោយធ្វើជាក្មេងទំនើង មានបក្ខពួកបងតូចបងធំក្នុងសង្គម និងបានណែនាំអោយខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតរៀងៗខ្លួន ព្រមទាំងសំណូមពរ ដល់ឳពុកម្ដាយ អាណាព្យាបាល ជួយអប់រំណែនាំកូន អោយដើរតាមគន្លងធម៌ កុំអោយប្រព្រឹត្តអំពើណាមួយ ដែលសង្គមស្អប់ខ្ពើម។