ផលិតផល សំបកកង់ម៉ូតូ និងពោះវៀនកង់ ម៉ូតូម៉ាក FC រំលោភសិទ្ធិ ចែកចាយផ្តាច់មុខ របស់ក្រុមហ៊ុនត្រូវ ប៉ូលិស ដកហូត
ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៥ និង៣០ នាទី តាមយោបល់របស់លោកឧត្តមសេនី យ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋានននគរបាលខេត្តបាត់ដំបង និង ដោយបានការយល់ព្រមពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ អយ្យការ អម សាលាដំបូងខេត្តបាត់ដំបងកម្លាំងជំនាញការិ យាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ដោយ លោក ទុត វីធីត ព្រះរាជអាជ្ញារង នៃ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចុះបង្ក្រាបករណីនាំចូលស្តុកចែក ចាយ និងចរាចរផលិត ផលសំបក កង់ម៉ូតូ និងពោះវៀនកង់ម៉ូតូម៉ាក FC រំលោភសិទ្ធិ ចែកចាយផ្តាច់មុខ របស់ក្រុម ហ៊ុន គង់ នួន គ្រុប នៅ ចំណុចឃ្លាំងគ្មានលេខ ស្ថិតក្នុង ភូមិសាស្ត្រ ផ្លូវលំ ភូមិប្រាបវាល ឃុំអន្លង់វិល ស្រុក សង្កែ ខេត្តបាត់ដំបង ។
ក្នុងការឆែកឆេរត្រួតពិនិត្យជាក់ ស្តែងបានរកឃើញ នូវទំនិញ មួយចំនួនដូចខាងក្រោម៖
-ពោះវៀនកង់ម៉ូតូម៉ាក IRC ចំនួន ២០៦ បេស្មើនឹង ១២,៣ ៦០ ពោះវៀន
-សំបកកង់ម៉ូតូម៉ាក IRC ចំនួន ៥៦ សំបក
ក្រោយពីបានឆែកឆេរត្រួតពិនិត្យ បានធ្វើកំណត់ ហេតុដកហូតទំនិញ ទាំងអស់ខាងលើ យកមករក្សា ទុក បណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច ។
ក្នុងកិច្ចការនេះបានអញ្ជើញឈ្មោះ សួង ហ្សា ភេទស្រី ជាបុគ្គលិកគ្រប់គ្រងស្តុកទំនិញមកសាកសួរបំភ្លឺនៅ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៕