រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទាក់ទងទៅ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីពិភាក្សាគ្នារកដំណោះស្រាយ សមស្របបញ្ចប់ រឿង ពូ ហ៊ន!
ភ្នំពេញ ៖ យោងតាមសំណេរ នៅលើ គណនី ហ្វេសប៊ុក ឈ្មោះ Koeut Rith នាយប់ទី២៤ ខែធ្នូ ឆ្នាំ២០២៤ មានខ្លឹមសារទាំងស្រុងថា៖
ថ្ងៃនេះ, តាមរយៈឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ខ្ញុំបានទទួលលិខិតរបស់អ្នកកាសែត ឈ្មោះ ផាត់ ហ៊ន ហៅ ពូ ហ៊ន ដែលបានបង្ហាញនូវសុទ្ធចិត្តទទួលស្គាល់កំហុសរបស់ខ្លួនទាក់ទងនឹងរឿងរ៉ាវនៃការផ្សាយព័ត៌មាន និងការធ្វើអត្ថាធិប្បាយព័ត៌មាន ដោយប្រើប្រាស់ពាក្យសំដីមិនសមរម្យ, ជេរប្រមាថចំពោះស្ថាប័នតុលាការ ព្រមទាំងបានផ្សាយព័ត៌មានមិនពិត ដែលបានធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសនៃស្ថាប័នតុលាការខេត្តកំពង់ចាម ហើយតាមរយៈនេះ អ្នកកាសែត ដែលមហាជនស្គាល់ឈ្មោះថា ពូ ហ៊ន ក៏បានធ្វើការសុំទោសជាសាធារណៈចំពោះកំហុសនេះ។









