ក្រសួង ៖ បណ្តាញព័ត៌មានក្នុងស្រុក បង្ហោះផ្សាយ ករណី គ្រោះថ្នាក់រថភ្លើងជាមួយរថយន្តក្រុងទេសចរណ៍ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ (ព័ត៌មានចាស់)

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ៖ នៅយប់ថ្ងៃទី២២ និងព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ មានករណីបង្ហោះផ្សាយតៗគ្នាគ្មានប្រភព ដោយបណ្តាញព័ត៌មានក្នុងស្រុក ពីករណីគ្រោះថ្នាក់រថភ្លើងជាមួយរថយន្តក្រុងទេសចរណ៍ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលជាហេតុការណ៍ចាស់ តាំងពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ មកម្លេះ ធ្វើឱ្យមានការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវឱ្យបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងចែករំលែកតៗគ្នា នាំទៅដល់ការភាន់ច្រលំដល់សាធារណជន។

អត្ថបទដែលជាប់ទាក់ទង
Open

Close