ផ្កាយ២ មេប៉ូលិសខេត្ត បញ្ជាកូនចៅ អោយចុះបង្ក្រាប ទីតាំងជល់មាន់អនឡាញ តាមបណ្តាឃុំ ក្នុងស្រុកស្ទឹងត្រង់…!

កំពង់ចាម៖ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ បានចុះបង្ក្រាបបទល្មើសល្បែងស៊ីសងតាមអនឡាញ ឃាត់ខ្លួនម្ចាស់ផ្ទះយកមកធ្វើកិច្ចសន្យាដើម្បីបញ្ឈប់សកម្មភាពបទល្មើសទាំងនោះ ។

បើតាមមន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយីទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ភ្លាម លោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរវាលស្រុកស្ទឹងត្រង់ បានចាត់កម្លាំងជំនាញ នៃអឌិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ រួមជាមួយកម្លាំងប៉ុស្ដិ៍ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអ៉ីនធើណេត មានចំនួន០៣ឃុំ ស្មើ០៤ទីតាំង ក្នុងនោះ -ឃុំអារក្សត្នោត ចំនួន ០១ទីតាំង -ឃុំសូភាស ចំនួន ០២ទីតាំង -ឃុំមេសជ្រៃ ចំនួន ០១ទីតាំង ។

មន្ត្រីដដែលឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកពាក់ព័ន្ធ និងបានធ្វើកិច្ចសន្យាអប់រំម្ចាស់ទីតាំង និងអ្នកកាន់ម៉ាស៊ីនឲ្យបញ្ឈប់ការជួល ឬកាន់ម៉ាស៊ីនបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close