ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ឯ.កការណែនាំអំពីហានិភ័យលើការការពារការក្លែងបន្លំគណនីតេឡេក្រាមតាមប្រព័ន្ធអ៊ីនធឺណេត
ភ្នំពេញ៖ ថ្មីៗនេះ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត(ខេមបូឌា) គ្រុប (ខាងក្រោមហៅកាត់ជា”ក្រុមហ៊ុនយើង”) បានរកឃើញថា មានជនអនាមិកកំពុងព្យាយាមលួចក្លែងបន្លំប្រើប្រាស់គណនីតេឡេក្រាមសេវាកម្មអតិថិជនរបស់យើង ដើម្បីបោកប្រាស់ទ្រព្យសម្បត្តិរបស់អ្នកវិនិយោគ ។ ចំពោះបញ្ហានេះ ក្រុមហ៊ុនយើងសូមចេញសេចក្តីជូនដំណឹងដូចខាងក្រោម៖
ឈ្មោះស្របច្បាប់របស់ក្រុមហ៊ុនយើងគឺ “ព្រីនស៍ រៀល អ៊ីស្ទេត(ខេមបូឌា) គ្រុប
ឯ.ក” អចលនទ្រព្យទាំងអស់ដែលបានវិនិយោគដោយក្រុមហ៊ុនយើង ត្រូវបានជួញដូរតាមរយៈគណនីសាជីវកម្មរបស់ក្រុមហ៊ុនយើង គណនីសាជីវកម្មរបស់ក្រុមហ៊ុនយើងគឺជាគណនីទទួលប្រាក់ស្របច្បាប់តែមួយគត់ ក្រុមហ៊ុនយើងមិនដែលផ្តល់សិទ្ធតំណាងឲ្យភាគីទីបី ឬ បុគ្គលណាមួយឡើយ ។ ប្រសិនបើមានបុគ្គលណា អោយអតិថិជនផ្ទេរប្រាក់ទៅគណនីឯកជនផ្ទាល់ខ្លួន គឺជាទង្វើខុសច្បាប់។
គណនីទទួលប្រាក់ទាំងអស់របស់ក្រុមហ៊ុនយើងគឺជាគណនីសាជីវកម្ម សូមប្រាកដថាលោកអ្នកបានផ្ទៀងផ្ទាត់ព័ត៌មានឈ្មោះគណនីសាជីវកម្មខាងក្រោមមុនពេលធ្វើការផ្ទេរប្រាក់៖
1.PRINCE REAL ESTATE (CAMBODIA) GROUP CO., LTD
2.PRINCE HAPPINESS PLAZA CO., LTD
3.PRINCE VANGUARD DEVELOPMENT CO., LTD
4. XIN TIAN JIAN (CAMBODIA) REAL ESTATE DEVELOPMENT Co., Ltd
5. PRINCE PLAZA INVESTMENT CO.,LTD
វិនិយោគិនត្រូវប្រុងប្រយ័ត្ន កុំទុកចិត្តលើព័ត៌មានដែលចេញផ្សាយតាមរយៈបណ្តាញមិនផ្លូវការរបស់ក្រុមហ៊ុនយើង។ គណនីផ្លូវការរបស់ក្រុមហ៊ុនយើងគឺ Facebook៖ Prince Real Estate Group (ទទួលបានសញ្ញា √ ពណ៌ខៀវ) ហើយគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនយើងគឺ http://princerealestate.com/ សូមវិនិយោគិនទទួលព័ត៌មានពាក់ព័ន្ធពីបណ្តាញផ្លូវការរបស់ក្រុមហ៊ុនយើង ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់ខ្លួនពីការរំលោភបំពាន។ ក្រុមហ៊ុនយើងមិនទទួលខុសត្រូវចំពោះការខាតបង់ដែលបណ្តាលមកពីអ្នកវិនិយោគទុកចិត្តលើប្រភពព័ត៌មានក្រៅពីបណ្តាញផ្លូវការរបស់ក្រុមហ៊ុនយើងនោះទេ។
ប្រសិនបើអ្នកវិនិយោគប្រទះឃើញទង្វើខុសច្បាប់ដោយការក្លែងបន្លំប្រើប្រាស់ឈ្មោះក្រុមហ៊ុនយើង អាចទូរស័ព្ទឬអ៊ីម៉េលមកកាន់ផ្នែកសេវាកម្មអតិថិជនរបស់ក្រុមហ៊ុនយើងតាមរយៈលេខទូរស័ព្ទឬអ៊ីម៉េលដូចខាងក្រោមដើម្បីសាកសួរព័ត៌មានជាបន្ទាន់៖
លេខទំនាក់ទំនងផ្នែកសេវាកម្មអតិថិជន:+855 (0) 68 509555 /
+855 (0) 68 510555
អ៊ីម៉េលផ្នែកសេវាកម្មអតិថិជន:princerealestate@princereg.com
ក្រុមហ៊ុនយើងសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើខុសច្បាប់ណាមួយដែលក្លែងបន្លំឈ្មោះក្រុមហ៊ុនយើង ធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនយើង ឬបោកបញ្ឆោតវិនិយោគិន ក្រុមហ៊ុនយើងនឹងរក្សាសិទ្ធិក្នុងការទាមទារភាពស្របច្បាប់ទៅតាមច្បាប់ជាធរមាន។