សូមបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន! « បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការចែករំលែកអំពីប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីអំពី« បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»

កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងដោយចាត់ទុកបទល្មើសបច្ចេកវិទ្យាជាបញ្ហាសកល « សូមប្រយ័ត្នប្រយែង សូមកុំចាញ់បោកតាមអនឡាញ និងរឿងឲ្យខ្ចីប៊ុលតាមអនឡាញ ហើយនេះ គឺជាបញ្ហាធំណាស់ ប្រទេសមហាអំណាចក៏ពិបាកទប់ទល់រឿងបច្ចេកវិទ្យាអនឡាញនេះដែរ»។ បច្ចុប្បន្នមិនថាក្មេង ឬចាស់គឺមាន Smart phone ប្រើសឹងគ្រប់គ្នា ដូច្នេះសូមប្រជាពលរដ្ឋមានភាពម្ចាស់ការ និងប្រុងប្រយ័ត្នទាំងអស់គ្នាចំពោះបញ្ហាបច្ចេកវិទ្យា។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណៈទាំងអស់ មេត្តាគប្បីប្រុងប្រយ័ត្ន ចំពោះ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងករណីប្រជាពលរដ្ឋដែលរងគ្រោះដោយសារអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមអញ្ជើញមកដាក់ពាក្យបណ្តឹង នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឬតាមបណ្តាស្នងការដ្ឋាននគរបាល រាជធានី ខេត្ត ដែលមានការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ឬសូមចូលទៅកាន់លីង https://www.facebook.com/anti.cyber.crime.department ដើម្បីឆាតទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីសួរព័ត៌មានបន្ថែម៕

អត្ថបទដែលជាប់ទាក់ទង
Open

Close