ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ នឹងដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ អញ្ជើញទៅបំពេញបេសកកម្ម នៅតំបន់រដ្ឋបាលពិសេសហុងកុងចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤

ភ្នំពេញ ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងតបតាមការអញ្ជើញរបស់ក្រុមហ៊ុន China Tourism Group Corporation Limited (CTG) នៅថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ចូលរួមកម្មវិធី «Fostering Tourism Growth and Cultural Exchange between China and Cambodia» ដែលរៀបចំដោយក្រុមហ៊ុន China Tourism Group Corporation Limited (CTG) នៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជំរុញកិច្ចសហការក្នុងការរៀបចំកញ្ចប់ទស្សនកិច្ច និងជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ កម្ពុជា-ចិន និងស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន China Tourism Group Corporation Limited (CTG) ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

ឆ្លៀតក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី នឹងមានជំនួបជាមួយវិស័យឯកជនដែលប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍នៅតំបន់រដ្ឋបាលពិសេសហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងនៅតំបន់ជុំវិញនោះផងដែរ។

His Excellency Minister HUOT Hak to Lead the Ministry of Tourism Delegation on an Official Mission to Hong Kong Special Administrative Region from December 20 to 22, 2024

With the high approval of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, and in response to an invitation from China Tourism Group Corporation Limited (CTG), H.E. Mr. HUOT Hak, Minister of Tourism, will lead a delegation from the Ministry of Tourism to participate in the program “Fostering Tourism Growth and Cultural Exchange between China and Cambodia”. The event, organized by CTG, will take place in the Hong Kong Special Administrative Region (SAR) of the People’s Republic of China from December 20 to 22, 2024.

This mission aims to enhance collaboration in developing tourism packages and boosting the flow of tourists between Cambodia and China, aligning with the Memorandum of Understanding on Tourism Cooperation signed between the Ministry of Tourism of Cambodia and CTG on December 6, 2024, in Siem Reap Province.

During the visit, His Excellency Minister will also meet with private-sector representatives in the tourism industry from Hong Kong SAR, Macau SAR, and neighboring regions to strengthen partnerships and promote mutual opportunities in the sector.

អត្ថបទដែលជាប់ទាក់ទង
Open

Close